Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តពលរដ្ឋថៃ ១០គ្រឿងបុកគ្នា ពេលជម្លៀសចេញពីព្រំដែនខេត្ត Ubon Ratchathani

បានផុស

នៅ

រថយន្តចំនួន១០គ្រឿងបានបុកគ្នា ក្នុងខេត្ត Ubon Ratchathani នៃប្រទេសថៃ ពេលដែលពលរដ្ឋជម្លៀសចេញពីតំបន់មានហានិភ័យជម្លោះប្រដាប់អាវុធ នៅព្រំដែនកម្ពុជា-ថៃ។

គ្រោះថ្នាក់ចរាចរណ៍នៅ Ubon Ratchathani (ប្រភព៖ Khaosod)

តាមការផ្សាយរបស់ Khaosod, ហេតុការណ៍នេះកើតឡើងនារាត្រីថ្ងៃអាទិត្យទី៧ខែធ្នូ លើផ្លូវរវាងស្រុក Nam Yuen និង Det Udom ខណៈអ្នកស្រុកសម្រុករត់ភៀសខ្លួនចេញពីព្រំដែនតាមការប្រកាសរបស់កងទ័ពថៃ។ ពេលជម្លៀសនោះ រថយន្តចំនួន១០គ្រឿងបានបុកតកន្ទុយគ្នា បណ្តាលឲ្យកកស្ទះចរាចរណ៍ចម្ងាយ៤គីឡូម៉ែត្រ។

ការជម្លៀសនេះកើតឡើងតាមការប្រកាសរបស់កងទ័ពថៃ បន្ទាប់ពីទាហានរបស់ខ្លួន សម្តែងឆាកល្ខោនឈឺសាច់បណ្តាលឲ្យរបួស២នាក់ រួចកងទ័ពថៃក៏យកលេសនេះ ដើម្បីឆ្លើយតបមកកម្ពុជាតែម្តង។

គ្រោះថ្នាក់ចរាចរណ៍នៅ Ubon Ratchathani (ប្រភព៖ Khaosod)

តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា វេលាម៉ោង ១៤:១៥នាទីថ្ងៃអាទិត្យ យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឲ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។

លើសពីនេះ នៅវេលាម៉ោង ២០:០២នាទីយប់ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជា ក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍។ បន្ទាប់មក នៅវេលាម៉ោង ២០:៣០នាទី កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ បាញ់ជាច្រើនគ្រាប់។ សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃ បានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង ២០:៥០នាទីយប់។

លុះមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម