ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសថៃ៖ «បទឈប់បាញ់ជាមួយកម្ពុជា មិនដំណើរការទេ»
ស្របពេលជម្លោះប្រដាប់អាវុធដែលផ្ទុះឡើងថ្មីរវាងកម្ពុជានិងថៃ ឈានដល់ថ្ងៃទី៣ហើយនោះ រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានបញ្ជាក់យ៉ាងច្បាស់ថា បទឈប់បាញ់គឺមិនដំណើរការទេ។

ក្នុងបទសម្ភាសជាមួយ BBC នៅថ្ងៃអង្គារទី៩ខែធ្នូឆ្នាំ២០២៥ លោក Sihasak និយាយថា បទឈប់បាញ់កម្ពុជា-ថៃ មិនដំណើរការទេ ហើយប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តពាក់ព័ន្ធនោះ ថៃត្រូវការជំនួយពីអាមេរិកដើម្បីស្វែងរក សន្តិភាពពិតប្រាកដ មិនមែនគ្រាន់តែជាអ្វីដែលសរសេរលើក្រដាសនោះទេ»។
សូមជម្រាបជាថ្មី ប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ បានដើរតួនាទីយ៉ាងសស្រាក់សស្រាំក្នុងការនាំយកសន្តិភាពជូនកម្ពុជា ក្នុងជម្លោះព្រំដែនជាមួយថៃ។
លោកបានធ្វើការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីនាំមកនូវបទឈប់បាញ់កម្ពុជា-ថៃថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
មកដល់ថ្ងៃទី២៦ខែតុលា ពោលគឺក្នុងអំឡុងកិច្ចប្រជុំអាស៊ាននៅទីក្រុងគូឡាឡាំពួ លោកត្រាំនិងលោកអាន់វ៉ា បានធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពបន្តទៀត ប៉ុន្តែថៃ នៅតែបន្តឈ្លានពានកម្ពុជា មិនខ្វល់អ្វីទាំងអស់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


