ព័ត៌មានអន្ដរជាតិ
អានុទីន បញ្ជាក់ជាថ្មីថា ថៃមិនខ្វល់នឹង «ការគំរាមកំហែងពន្ធ» ដើម្បីឱ្យបញ្ចប់សង្រ្គាមឈ្លានពានកម្ពុជាទេ
នាយរដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុណ បានបញ្ជាក់ជាថ្មីម្ដងទៀតក្នុងន័យថា ប្រទេសថៃមិនខ្វល់នឹងការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះទេ ចំពេលដែលថៃបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer នាថ្ងៃអង្គារ ទី ៩ ធ្នូ នេះ។

ថៃបានបើកការវាយប្រហារ រួមទាំងទម្លាក់គ្រាប់បែកដោយប្រើយន្តហោះចម្បាំង លើទីតាំងយោធា និងជនស៊ីវិលកម្ពុជាជាច្រើនកន្លែងរាប់តាំងពីថ្ងៃអាទិត្យមក។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ជនស៊ីវិលកម្ពុជាប្រមាណ ៧ នាក់ ត្រូវបានសម្លាប់ និង ២០ នាក់ បានរងរបួស។
ចំពេលដែលថៃបើកការវាយប្រហារឈ្លានពានឥតស្រាកស្រាន្តនោះ លោក អានុទីន បានច្រានចោលពីលទ្ធភាពនៃការចរចារកដំណោះស្រាយភ្លាមៗជាមួយកម្ពុជា ខណៈមេដឹកនាំយោធាជាន់ខ្ពស់ថៃលោក Chaiyaprheuk Duangp raphat បានទទូចថា យោធាថៃបានកំណត់គោលដៅបំផ្លាញ «សមត្ថភាពយោធាកម្ពុជាឱ្យបានរយៈពេលយូរ» ដើម្បី «កុំឱ្យអាចគំរាមកំហែងដល់អធិបតេយ្យភាព» របស់ថៃ។
លោក អានុទីន ថ្លែងយ៉ាងដូច្នេះថា៖ «គ្មានការចរចាទៀតទេ។ ប្រសិនបើកម្ពុជាចង់ឈប់បាញ់គ្នា កម្ពុជាត្រូវតែស្របតាមការចង់បានរបស់យើង»។ លោក អានុទីន បាននិយាយទៀតថា លោកមិនបានទំនាក់ទំនងជាមួយលោក ត្រាំ ឬនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ទេ «ព្រោះវាជាបញ្ហាទ្វេភាគី» រវាងថៃ និងកម្ពុជា។
ក្រោយការប្រហាររបស់ថៃ កម្ពុជាបានប្រកាន់យកជំហរមិនតបត ដើម្បីគោរពដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាឡំពួរនៅចុងខែតុលា និងកិច្ចស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្សេងៗ ដែលភាគីថៃ និងកម្ពុជា បានឯកភាពគ្នា។
យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារនេះ សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាឱ្យកងទ័ពការពារជាតិកម្ពុជា ប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញ ក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល១ថ្ងៃ ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់ទីតាំងមានសុវត្ថិភាព។
សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងការពារទឹកដីយើង ដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទួលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយះការចាត់តាំងទប់ទល់»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


