Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា បន្ថែមការបិទខ្ទប់ទីក្រុងពាណិជ្ជកម្មធំបំផុត ក្រោយករណីឆ្លងមិនថយចុះសោះ

បានផុស

នៅ

រដ្ឋធានីដេលី ប្រទេសឥណ្ឌា បានប្រកាសបិទខ្ទប់រយៈពេលជាច្រើនសប្តាហ៍បន្ថែមទៀត បន្ទាប់ពីមានការកើនឡើងករណីឆ្លងគួរឲ្យកត់សម្គាល់ ខណៈប្រព័ន្ធសុខាភិបាលរបស់ទីក្រុងនេះកំពុងពោរពេញទៅដោយអ្នកជំងឺណែនណាន់តាន់តាប់ ។

ការិយាល័យរដ្ឋាភិបាល និងសេវាកម្មចាំបាច់ដូចជា មន្ទីរពេទ្យ ឱសថស្ថាន និងកន្លែងលក់គ្រឿងទេសនឹងត្រូវបើកទ្វារជាធម្មតា អំឡុងពេលការបិទខ្ទប់ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងនេះបានដាក់បម្រាមគោចរកាលពីចុងសប្តាហ៍ ប៉ុន្តែបានរាយការណ៍ថា មានការកើនឡើងករណីឆ្លងខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃគឺមានចំនួន ២៤,៤៦២ ករណីគិតត្រឹមថ្ងៃអាទិត្យ ខណៈប្រទេសឥណ្ឌាកំពុងឈានទៅរករលកទី ២ ដ៏គ្រោះថ្នាក់ ចាប់តាំងពីដើមខែមេសាមក ។

ប្រទេសឥណ្ឌាបានរាយការណ៍អំពីករណីឆ្លងជាង ២០០,០០០ ករណីជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ហើយវាជាចំនួនឆ្លងដ៏ខ្ពស់បំផុតលើសកាលពីឆ្នាំមុន នៅពេលដែលមានអត្រាឆ្លងជាមធ្យម ៩៣,០០០ ករណីប៉ុណ្ណោះក្នុងមួយថ្ងៃ ។

ទន្ទឹមនោះការស្លាប់ក៏កំពុងតែកើនឡើងផថដែរ ។ ប្រទេសឥណ្ឌាបានបញ្ជាក់ថាមានអ្នកស្លាប់ ១,៦២០ នាក់ដោយសារវីរុសនេះកាលពីថ្ងៃអាទិត្យ ។

មន្ទីរពេទ្យនៅទីក្រុងដេលីកំពុងញាប់ដៃញាប់ជើងដាក់អ្នកជំងឺកូវីដ ១៩ ខណៈរដ្ឋជាច្រើនផ្សេងទៀតត្រូវបានគេរាយការណ៍អំពីកង្វះគ្រែយ៉ាងខ្លាំងទាំងក្នុងបន្ទប់សម្រាកព្យាបាល និងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ។

បន្ថែមពីនេះសូម្បីតែលទ្ធផលតេស្តក៏កំពុងត្រូវបានពន្យាពេលផងដែរ ដោយសារតម្រូវការដ៏លើសលប់ដែលជាហេតុនាំឲ្យមនុស្សមិនមានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ប្រទេសឥណ្ឌាបានឈរនៅលំដាប់កំពូលតារាងនៃករណីឆ្លងជំងឺកូវីដ ១៩ របស់ពិភពលោកលើកំណត់ត្រាករណីឆ្លងប្រចាំថ្ងៃច្រើនជាងប្រទេសដទៃទៀត ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៥,០៦១,៩១៩ ករណី និងមានអ្នកស្លាប់ចំនួន ១៧៨,៧៩៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ឥណ្ឌា ដែលហក់មកលំដាប់ទី ២ លើលោកវិញ ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីជាង ២៣៤,០០០ ករណី

ចុចអាន ៖ ធ្ងន់ធ្ងរហើយ! អង់គ្លេសរកឃើញ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី និងកាចសាហាវមួយប្រភេទទៀតមកពីឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១៤ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១៥ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១៨ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៤៦ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម