ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរហើយ! អង់គ្លេសរកឃើញ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី និងកាចសាហាវមួយប្រភេទទៀតមកពីឥណ្ឌា
ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី និងកាចសាហាវមួយប្រភេទទៀតត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីមានករណីឆ្លង ៧៧ ករណីត្រូវបានរកឃើញដោយស្ថាប័នសុខភាពសាធារណៈ ។
នោះគឺ វ៉ារ្យ៉ង់ឥណ្ឌា ដែលគេស្គាល់ថាជា B1617 ត្រូវបានរកឃើញជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ដោយមាន ៧៣ ករណីនៅក្នុងប្រទេសអង់គ្លេស និង ៤ ករណីនៅប្រទេសស្កុតលែន ។

សុខភាពសាធារណៈអង់គ្លេស (PHE) បានកំណត់ការវិវត្តនេះថាជា “វ៉ារ្យ៉ង់ក្រោមការស៊ើបអង្កេត” ដោយក្រុមអ្នកជំនាញមានការព្រួយបារម្ភចំពោះសមត្ថភាពរបស់វីរុសក្នុងការគេចពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ។
អ្នកស្រាវជ្រាវនៅ PHE និយាយថា វ៉ារ្យង់ថ្មីនេះមានផ្ទុកនូវការវិវត្តចំនួនពីរ ដែលនឹងជួយឲ្យវីរុសគេចពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងធ្វើឲ្យអង់ទីគ័រការពារគ្មានប្រសិទ្ធភាព ។ ទន្ទឹមនោះក៏មានការព្រួយបារម្ភផងដែរថា វ៉ារ្យ៉ង់នេះអាចនឹងឆ្លងច្រើនជាងវ៉ារ្យ៉ង់ដំបូងដែលបានលេចឡើងនៅចុងឆ្នាំមុនទៅទៀត ។

យោងតាម COG-UK/ME ជាមូលដ្ឋានទិន្នន័យដែលប្រមូល និងផ្តល់ព័ត៌មានស្តីពីការវិវត្ត និងបម្រែបម្រួលភ្ជាប់ទៅនឹងវីរុសបានឲ្យដឹងថា ករណីដំបូងនៃវ៉ារ្យង់ឥណ្ឌាចំនួន ៧៧ ករណីដែលបញ្ជាក់នៅចក្រភពអង់គ្លេសត្រូវបានគេរកឃើញនៅក្នុងគំរូនានានៅចុងខែកុម្ភៈឆ្នាំនេះ ។ វាបានរកឃើញថា ចំនួនគំរូដែលមានបម្រែបម្រួលនេះបានកើនឡើងជារៀងរាល់សប្តាហ៍ ។
ការរកឃើញនូវវ៉ារ្យង់ថ្មីរបស់ឥណ្ឌា បន្ទាប់ពីមានការកើនឡើងនូវចំនួននៃការឆ្លងវ៉ារ្យង់អាហ្វ្រិកខាងត្បូងនៅក្នុងរដ្ឋធានីឡុងដ៍ ។ មានករណីឆ្លងចំនួន ៤៥ ករណីដែលបានបញ្ជាក់នៅក្នុងសង្កាត់ធំៗទាំងបីនៃរាជធានី ហើយក្រុមប្រឹក្សាមូលដ្ឋានបានជំរុញឲ្យប្រជាជននៅក្នុងតំបន់ទាំងនេះមានការប្រុងប្រយ័ត្នខ្ពស់ដដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មេ WHO ថា ពេលនេះជំងឺកូវីដ ១៩ កំពុងឈានដល់កម្រិតខ្ពស់បំផុត ក្រោយមានករណីឆ្លងឡើងជិតទ្វេដង
ចុចអាន ៖ កាន់តែមានសង្ឃឹមហើយ! ថ្នាំលេបព្យាបាលកូវីដនៅ អាមេរិក កំពុងធ្វើតេស្តដំណាក់កាលចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


