ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ដែលហក់មកលំដាប់ទី ២ លើលោកវិញ ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីជាង ២៣៤,០០០ ករណី
យោងតាមតួលេខរបស់ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រទេសឥណ្ឌាបានកត់ត្រានូវករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ ១៩ ខ្ពស់បំផុតថ្មីមួយទៀតជាង ២៣៤,០០០ ករណី ។
តួលេខបង្ហាញថា អ្នកឆ្លងថ្មីចំនួន ២៣៤,៦៩២ ករណីដែលត្រូវបានកត់ត្រា ជំរុញឲ្យប្រទេសនេះមានចំនួនអ្នកឆ្លងសរុប ១៤.៥ លាននាក់ ខណៈក៏មានអ្នកស្លាប់ថ្មីចំនួន ១,៣៤១ នាក់ផងដែរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់ ១៧៥,៦៤៩ នាក់ ។

បន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃរបស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ១០០,០០០ នាក់ជាលើកដំបូងនៅដើមខែនេះ ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងកាលពីឆ្នាំមុន បច្ចុប្បន្នប្រទេសនេះបានកត់ត្រាករណីឆ្លងជាង ២០០,០០០ នាក់ជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ មក ។
ទន្ទឹមនោះគ្រាន់តែ ទីក្រុងញូដេលី តែឯងបានកត់ត្រាករណីឆ្លងជិត ២០,០០០ ករណីទៅហើយក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ។

ដោយមើលឃើញបែបនេះ ប្រទេសឥណ្ឌាក៏បានជំរុញឲ្យទីក្រុងជាច្រើនផ្សេងទៀតប្រកាសពីការបិទខ្ទប់ទីក្រុងនៅចុងសប្តាហ៍នេះ ដើម្បីការពារការរីករាលដាលបន្ថែមទៀត ។
បន្ថែមពីនេះក្រុមអ្នកជំនាញនិយាយថា មនុស្សដែលមិនប្រកាន់ខ្ជាប់នូវពិធីសារការពារវីរុសបានបង្កឲ្យមានការកើនឡើងមួយទៀត ស្របពេលនឹងការប្រមូលផ្តុំគ្នាផ្នែកនយោបាយដ៏ធំមួយក្នុងពេលបោះឆ្នោតសភាដែលកំពុងបន្តកើតមានបន្ថែមលើបញ្ហានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ធ្ងន់ធ្ងរហើយ! អង់គ្លេសរកឃើញ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី និងកាចសាហាវមួយប្រភេទទៀតមកពី ឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


