ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមចាត់វិធានការ បើអឺរ៉ុបមិនយកចិត្តទុកដាក់លើកោះ Greenland
កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមករា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានជំរុញឲ្យបណ្ដាប្រទេសអឺរ៉ុបត្រូវតែយកចិត្តទុកដាក់ចំពោះសន្តិសុខលើកោះ Greenland កាន់តែខ្លាំងឡើង ដោយព្រមានថា អាមេរិកនឹងធ្វើអន្តរាគមន៍ភ្លាមៗ ប្រសិនបើពួកគេមិនធ្វើសកម្មភាពអ្វីសោះឡើយ។

យោងតាមទីភ្នាក់ងារ AA លោក Vance បានប្រាប់អ្នកយកព័ត៌មានថា «អ្វីដែលយើងកំពុងស្នើសុំឲ្យមិត្តភក្តិអឺរ៉ុបរបស់យើងធ្វើ គឺយកចិត្តទុកដាក់ចំពោះសន្តិសុខនៃដីនោះកាន់តែខ្លាំង ពីព្រោះប្រសិនបើពួកគេមិនធ្វើទេ សហរដ្ឋអាមេរិកនឹងត្រូវធ្វើអ្វីមួយជាក់ជាមិនខានឡើយ»។
ទោះជាយ៉ាងណា អនុប្រធានាធិបតីបានបដិសេធមិនបញ្ជាក់ពីសកម្មភាពអ្វីដែលទីក្រុងវ៉ាស៊ីនតោនអាចធ្វើនោះទេ ដោយលោកថា នឹងទុកការសម្រេចចិត្តនោះទៅឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខណៈដែលការចូលរួមការទូតនៅតែបន្តជាមួយដៃគូអឺរ៉ុប។
លោក Vance បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ទឹកដីនេះ ដោយកត់សម្គាល់ថាកោះ Greenland មានសារៈសំខាន់មិនត្រឹមតែសម្រាប់ការការពារមីស៊ីលអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សន្តិសុខសកលផងដែរ។ លោកបានព្រមានថា «សត្រូវដែលមានអរិភាព» បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងតំបន់មួយនេះ។
លោកមានប្រសាសន៍ថា «ដំបូន្មានរបស់ខ្ញុំចំពោះមេដឹកនាំអឺរ៉ុប និងអ្នកដទៃទៀត គឺត្រូវយកចិត្តទុកដាក់ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកយ៉ាងម៉ឺងម៉ាត់បំផុត»។
លោកត្រាំបានប្រាប់កាសែត The New York Times ថា សហរដ្ឋអាមេរិកត្រូវតែកាន់កាប់កោះ Greenland ទាំងស្រុង ជាជាងបន្តកិច្ចព្រមព្រៀងជំនួសដូចជាការជួល ឬសន្ធិសញ្ញា។ ភាពជាម្ចាស់គឺមានសារៈសំខាន់ខ្លាំងណាស់។ ពីព្រោះនោះជាអ្វីដែលលោកមានអារម្មណ៍ថា ត្រូវការសម្រាប់ភាពជោគជ័យមួយនេះ។
យ៉ាងណា អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ក្នុងន័យសម្រួលសម្ដីលោកត្រាំថា ជម្រើសទាំងអស់នៅតែមាននៅលើតុ ខណៈដែលលោក Rubio បានប្រាប់សមាជិកសភាថា លោកត្រាំមានគោលបំណងទិញទឹកដីនេះមែន តែមិនមានគម្រោងឈ្លានពានយោធាណាមួយដែលជិតមកដល់នោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ហាម៉ាស មិនគ្រប់គ្រង ហ្គាហ្សា ទេ ដោយត្រៀមប្រគល់ឲ្យគណៈកម្មាធិការឯករាជ្យមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


