ព័ត៌មានអន្ដរជាតិ
លោកត្រាំ នឹងដាក់ពន្ធលើប្រទេសដែលមិនគាំទ្រការគ្រប់គ្រងរបស់អាមេរិកលើ Greenland
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី១៦មករា បានប្រកាសថា លោកអាចនឹងដាក់ពន្ធលើប្រទេសដែលមិនគាំទ្រផែនការរបស់លោក សម្រាប់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងទឹកដីស្វយ័ត Greenland ក្នុងប្រទេសដាណឺម៉ាក។

លោកត្រាំបានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯសេតវិមានដោយមានប្រសាសន៍ថា លោកអាចនឹងដាក់ពន្ធលើប្រទេសនានា ប្រសិនបើពួកគេមិនយល់ស្របជាមួយ Greenland ពីព្រោះយើងត្រូវការវាសម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយសារតែទីតាំងយុទ្ធសាស្ត្រ និងការផ្គត់ផ្គង់រ៉ែយ៉ាងច្រើន។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលដាណឺម៉ាក និង Greenland ប្រឆាំងនឹងផែនការទិញយករបស់លោកត្រាំ។ មេដឹកនាំនៃប្រទេសដាណឺម៉ាក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងប៉ូឡូញ បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី៦ ខែមករា ដោយលើកឡើងថា Greenland ជាកម្មសិទ្ធិរបស់ប្រជាជនរបស់ខ្លួន។ វាគឺសម្រាប់ប្រទេសដាណឺម៉ាក និង Greenland និងពួកគេតែប៉ុណ្ណោះ ក្នុងការសម្រេចចិត្តលើបញ្ហាទាក់ទងនឹងប្រទេសដាណឺម៉ាក និង Greenland៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោកត្រាំ អរគុណ អ៊ីរ៉ង់ ដែលមិនប្រហារជីវិតក្រុមបាតុករ រាប់រយនាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


