ព័ត៌មានអន្ដរជាតិ
លោកត្រាំផ្ដាំអ៊ីរ៉ង់៖ ចរចាឥឡូវនេះ ឬត្រូវត្មោងនឹង«ញញួរ»ម្តងទៀត
ប្រធានាធិបតី ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ជាងពីរម៉ោងកាលពីថ្ងៃពុធទី១១ខែកុម្ភៈឆ្នាំ២០២៦ ដោយបានផ្ញើសារព្រមានចំៗទៅកាន់ទីក្រុងតេហេរ៉ង់ថា ការទូតគឺជាជម្រើសដំបូង ប៉ុន្តែប្រតិបត្តិការ «Midnight Hammer ឬញញួរកណ្ដាលរាត្រី» ក៏បានត្រៀមលក្ខណៈរួចជាស្រេចដែរ។

ដ្បិតមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការ លោកត្រាំបានរំលឹកអ៊ីរ៉ង់ថា ការបដិសេធកិច្ចចរចាកាលពីលើកមុន «មិនបានផ្តល់លទ្ធផលល្អឡើយ» ដោយសំដៅទៅលើការវាយប្រហារលើទីតាំងនុយក្លេអ៊ែរកាលពីខែមិថុនាឆ្នាំ២០២៥។ លោកណេតាន់យ៉ាហ៊ូ ដែលទៅបំពេញទស្សនកិច្ចជាលើកទី៧នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងអាណត្តិលើកទីពីររបស់លោកត្រាំ នៅតែបន្តជំរុញឲ្យអាមេរិករក្សាសម្ពាធកម្រិតអតិបរមា ទោះបីជាការចរចាដោយប្រយោលនៅទីក្រុង Muscat កំពុងបន្តក៏ដោយ។
គម្លាតនៃការចរចានៅតែមានភាពខុសគ្នាខ្លាំង។ អ៊ីរ៉ង់ទាមទារឲ្យបញ្ឈប់ទណ្ឌកម្ម ប៉ុន្តែមិនព្រមបោះបង់កម្មវិធីមីស៊ីល ចំណែកអាមេរិកវិញទាមទារឲ្យលុបបំបាត់សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួច និងបញ្ឈប់សកម្មភាពនុយក្លេអ៊ែរទាំងស្រុង។ ការចរចាការទូតនេះ កំពុងកើតឡើងស្របពេលមានការបង្កើនកម្លាំងយោធាអាមេរិកយ៉ាងសន្ធឹកសន្ធាប់ក្នុងឈូងសមុទ្រពែរ្ស ដែលសរបញ្ជាក់ថា ទោះបីលោកត្រាំនិយាយពីសន្តិភាព ក៏លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមផងដែរ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


