Connect with us

ព័ត៌មានអន្ដរជាតិ

​​ខួប​៤ឆ្នាំ​នៃ​សង្រ្គាមអ៊ុយក្រែន​ អ្នក​​នៅ​ពី​ក្រោយ​​ដ៏​រឹងមាំគឺ​ «ជប៉ុន»

បានផុស

នៅ

​ក្នុង​រយៈពេលប៉ុន្មានសប្តាហ៍​ដ៏ខ្លីខាងមុខ​នេះ នៅថ្ងៃទី២៤ ខែ​កុម្ភៈ ​ពិភពលោក​នឹងប្រារព្ធខួបលើកទី៤ នៃ​ការ​ឈ្លាន​ពានយ៉ាង​​ពេញ​លេញ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​។ រយៈពេល ៤ឆ្នាំ ​អ៊ុយ​ក្រែន​ទទួល​រង​ភាព​អយុត្តិធម៌ ក្នុង​នោះ​មាន​​អ្នក​ស្លាប់​ដោយ​សារការវាយប្រហាររបស់​​យោធា ​គ្រាប់​បែក​ មនុស្សបាត់ខ្លួន រងរបួស ជាពិសេស​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។​

លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ និង លោក ហ្សេលេនស្គី។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ចុះការផ្សាយ The Japan Times, នៅ​ថ្ងៃទី២ ខែកុម្ភៈ ឱ្យ​ដឹង​ថាអ្នក​ជំនាញបាន​ប៉ាន់​ស្មានពី​ចំនួន​​អ្នក​ស្លាប់មាន​​ចន្លោះ​ ១.៨លាន​ទៅ ២លាននាក់ អ្នក​ទាំងនោះ​រួមមានយោធា​រុស្ស៊ី ចន្លោះ​​ពី​ ២៧៥ ០០០ ទៅ​ ៣២៥ ០០០នាក់ ចំណែកយោធា​អ៊ុយ​ក្រែន​ពី​ ១០០ ០០០ ទៅ ១៤០ ០០០នាក់ និងមាន​ជន​ស៊ី​វិល​អ៊ុយ​ក្រែន​ជាង​​ ១៤ ០០០ នាក់​។

ហេតុការណ៍​នេះ មិន​មែន​ជា​សោកនាដកម្ម​របស់​រុស្ស៊ី ឬអ៊ុយក្រែន និង​អឺរ៉ុប​ទេ តែ​វាជាសោកនាដកម្ម​​សកល​​។

យ៉ាងណា ប្រទេសមួយ​ចំនួន​បាន​​ថ្កោលទោស​​សកម្មភាព​​យោធា​​របស់​​រុស្ស៊ី​​ ​ដូច​ជា​ដាក់​ទណ្ឌ​កម្ម​​ផ្នែក​​ហិរញ្ញវត្ថុ និង​​សេដ្ឋកិច្ច​​ប្រឆាំង​​នឹង​​ក្រុង​​ម៉ូ​ស្គូ​។ សង្រ្គាម​បាន​អូស​បន្លាយ​យូរ​ជាង​ការ​ស្មានទុក​ ជះ​ឥទ្ធិពល​ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អន្តរជាតិ និង​ការ​ពិភាក្សាផ្នែក​គោល​នយោ​បាយ​ ​​រីករាលដាលកាន់តែខ្លាំងឡើង ក្លាយ​ទៅ​ជា​​វិបត្តិ​ភូមិសាស្ត្រ​​ រួម​ទាំង​តំបន់ឥណ្ឌូ​ប៉ា​ស៊ីហ្វិកផងដែរ។

ទោះ​បីជា​សង្រ្គាម​អូស​បន្លាយ​យូរ​យ៉ាងណាក៏ដោយ ប្រទេស​​ជប៉ុន​នៅ​តែ​​រក្សា​ជំហរ​​​មួយ​កន្លែង​ ​ប្រឹងប្រែង​​ជួយ​អ៊ុយក្រែន ដើម្បី​​បញ្ចប់​​សង្រ្គាម។ ​​​ជប៉ុន​បាន​​គាំទ្រ​របស់រដ្ឋាភិបាល​​អ៊ុយក្រែន​ដូច​ជា​ជំនួយ​ផ្នែក​យោធា (អាវការពារ ថ្នាំសង្កូវ)​  ហិរញ្ញវត្ថុ និងមនុស្សធម៌ជា​ដើម​។

បើ​តាម​ទិន្នន័យ​និង​អ្នក​ជំនាញ​ឱ្យ​ដឹង​ថា​ ប្រទេស​ជប៉ុន​ជាប់​ចំ​ណាត់​ថ្នាក់​ជា​អ្នក​ផ្តល់​ជំនួយ​តាម​រយៈ​រដ្ឋាភិបាល​ ឈាន​មុខ​គេ​របស់​ពិភព​លោក​ដល់​អ៊ុយក្រែន។ ការ​ពិត​​នៃ​ការ​គាំទ្រ​របស់​​ប្រទេស​​ជប៉ុន​​បង្ហាញ​​ថា​​ មិន​​គ្រាន់​​តែ​ជា​ជំនួយ​បរទេស​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ជា​​កិច្ច​​ខិត​​ខំ​​ប្រឹង​​ប្រែង​​ដើម្បី​​ពង្រឹង​ស្ថិរភាព​​សេដ្ឋកិច្ច​អន្តរជាតិ និង​​​ការ​រីក​ចម្រើន​​របស់​​​ប្រទេស​ទាំង​នោះ។

ជំហរ​របស់ជប៉ុនកាន់តែ​ច្បាស់​​ បើ​ប្រៀបធៀបជា​មួយសមាជិក​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សេង​ទៀត​ ដែល​មាន​ភូមិ​សាស្ត្រ​ឆ្ងាយ​ពីអ៊ុយក្រែន។

លើស​ពី​នេះ ជំនួយ​របស់រដ្ឋាភិបាលរបស់​ជប៉ុន​គឺ​លើស​ពី​កូរ៉េ​ខាងត្បូង និង​អូស្ត្រាលី មាន​កម្រិត​ខុស​គ្នា​ទាំង​ស្រុង​ពី​ប្រទេស​នូ​វែលសេឡង់ បើ​ទោះ​បី​ប្រទេស​ទាំង​បី​នេះ​មាន​លំហូរ​ជន​ភៀស​ខ្លួន​​ពី​អ៊ុយ​ក្រែន​ច្រើន​ជាង​គេ​ក៏​ដោយ​។

ផ្ទុយទៅវិញ ប្រទេសជប៉ុនបានដើរតួនាទីខុស​ពី​គេ ដោយ​មិន​ផ្តោត​លើ​ជំនួយ​យោធាដើម្បីវាយប្រហារវិញឡើយ ប៉ុន្តែ​ជា​ជំនួយឥតសំណង ការ​គាំទ្រសម្រាប់​ប្រព័ន្ធ​សុខា​ភិបាល និងវេជ្ជសាស្ត្រ ការផ្តល់​ម៉ាស៊ីនភ្លើង និងឧបករណ៍​ទាក់ទង​នឹង​ថាមពល ការបោសសម្អាតមីន ​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ការ​ថែទាំវេជ្ជសាស្រ្ត​សម្រាប់ជនរងគ្រោះដោយ​សំណល់​ជាតិ​ផ្ទុះ។ ការជួសង្គ្រោះឱ្យទាន់​ពេល​ពីការ​ខូចខាត ដូចជា​ក្នុង​វិស័យថាមពល ការបណ្តុះ​បណ្តាល​បុគ្គលិក​សំខាន់ៗ និង​ការស្តារ​ប្រទេស​នេះ​ឡើង​វិញ​។​

ការ​គាំទ្រដោយទំហំសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសជប៉ុន សមត្ថភាពហិរញ្ញ​វត្ថុដ៏រឹងមាំ ​ជំនាញ​បង្គោល​ក្នុងការគ្រប់គ្រងទីផ្សារ-សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ជា​វិធីសាស្រ្តបង្ហាញ​ពី​លក្ខណៈ គាំទ្រ​របស់ប្រទេស​មួយ​ ដោយរក្សា​​​ទំនាក់​ទំនង​ការ​ទូតសេដ្ឋកិច្ច​អន្តរជាតិ​។

ខួប​បួនឆ្នាំសម្រាប់​ប្រទេសជប៉ុន​គឺ​លែងខ្វល់​ ថា​ការ​គាំទ្រ​ពី​មុន​របស់​ខ្លួន​មាន​ភាពយុត្តិធម៍ឬយ៉ាងណា ប៉ុន្តែគ្រាន់​តែ​ដឹង​ថា​​ប្រទេស​នេះ​​អាច​ទ្រទ្រង់​ការ​ទូត​សេដ្ឋកិច្ច​អន្តរជាតិ​បាន​ ចំ​ពេលមាន​ឧបសគ្គសារពើពន្ធកើនឡើង​ និង​ភាព​តាន​តឹង​ផ្នែក​នយោបាយ​ជា​សកល​កាន់​តែ​ខ្លាំង​ឡើង​។

ដូច្នេះ ការ​គាំទ្ររបស់ជប៉ុនចំពោះអ៊ុយក្រែន គឺ​ជា​ជួយគិត​ពី​ប្រយោជន៍​រួម​ និងគិត​ពី​ប្រសិទ្ធភាព​នៃការទូត​របស់​ជប៉ុន​ ជាពិសេសផ្តោត​លើ​ការទូតសេដ្ឋកិច្ចអន្តរជាតិ​ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម