ព័ត៌មានអន្ដរជាតិ
រកឃើញស្រោមសំបុត្រគួរឲ្យសង្ស័យ នៅការិយាល័យរបស់លោក Netanyahu
ស្រោមសំបុត្រមួយត្រូវបានរកឃើញនៅការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ដែលបង្កឲ្យមានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង និងឈានដល់ការបញ្ជូនក្រុមដោះគ្រាប់បែក ទៅពិនិត្យថែមទៀតផង។

តាមការផ្សាយរបស់សារព័ត៌មាន Hebrew នៅថ្ងៃចន្ទទី១៦ខែកុម្ភៈឆ្នាំ២០២៦ ស្រោមសំបុត្រនេះបានបង្កឲ្យមានការសង្ស័យ ប៉ុន្តែការិយាល័យរបស់លោក Netanyahu មិនបញ្ជាក់ឡើយថាតើក្នុងស្រោមសំបុត្រនោះមានអ្វី ហើយនរណាផ្ញើមកឬផ្ញើចេញពីកន្លែងណា?
ជុំវិញករណីនេះ អ៊ីស្រាអែលបានដាក់ពង្រាយកងកម្លាំង និងពង្រឹងសន្តិសុខខ្លាំងបំផុតនៅជុំវិញការិយាល័យរបស់លោក Netanyahu ហើយកំពុងបើកការស៊ើបអង្កេតជាបន្ទាន់។
នេះមិនមែនទើបលើកដំបូងឡើយដែលមានគេផ្ញើស្រោមសំបុត្រសង្ស័យទៅការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ កាលពីខែមេសាឆ្នាំ២០១៧ ក៏មានស្រោមសំបុត្រសង្ស័យមួយត្រូវបានរកឃើញនៅការិយាល័យលោក Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹមផងដែរ។ កាលនោះ បុគ្គលិក ៤ នាក់មានអាការៈមិនស្រួលខ្លួន និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ ប៉ុន្តែលោក Netanyahu មិនស្ថិតនៅទីនោះឡើយ។

នៅខែកញ្ញាឆ្នាំ២០១៧ ស្រោមសំបុត្រមួយដែលមានផ្ទុក «ម្សៅពណ៌ស» និងលិខិតគំរាមលោក Netanyahu ក៏ត្រូវបានផ្ញើទៅកាន់ស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុងញូវយ៉កដែរ មុនពេលលោកធ្វើដំណើរទៅដល់ទីនោះដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។
លុះមកដល់ខែមករាឆ្នាំ ២០២៣ ការិយាល័យរបស់លោកបានរាយការណ៍ពីការទទួលស្រោមសំបុត្រដែលមាន «ស្នាមប្រឡាក់ខ្លាញ់» គួរឲ្យសង្ស័យទៀត។ ក្រុមអ្នកជំនាញដោះមីនបានត្រួតពិនិត្យ និងបញ្ជាក់ថាគ្មានគ្រោះថ្នាក់អ្វីឡើយ។
ចុងក្រោយនៅខែវិច្ឆិកាឆ្នាំ២០២៥ ស្រោមសំបុត្រសង្ស័យមួយទៀតត្រូវបានរកឃើញនៅក្នុងការិយាល័យរបស់លោក ដែលធ្វើឲ្យផ្អើលដល់ក្រុមប្រតិកម្មរហ័សនិងសមត្ថកិច្ច ប៉ុន្តែក្រោយមកត្រូវបានបញ្ជាក់ថាគ្មានសារធាតុគ្រោះថ្នាក់ទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


