ព័ត៌មានអន្ដរជាតិ
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់គំរាមសងសឹកអាមេរិកនិងអ៊ីស្រាអែល ឲ្យ«សាហាវបំផុត»
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានស្បថនៅថ្ងៃអាទិត្យ ទី១ ខែមីនាក្នុងថ្ងៃដែលដំណឹងមរណភាពនៃមេដឹកនាំអ៊ីរ៉ង់ត្រូវបានប្រកាសជាផ្លូវការ ថា ពួកគេនឹងចាប់ផ្តើមប្រតិបត្តិការ «ដ៏សាហាវបំផុត» ក្នុងប្រវត្តិសាស្ត្រប្រឆាំងនឹងមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

ការស្បថរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កើតឡើង នៅបន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូលរបស់ពួកគេ គឺ អាចារ្យ សាសនាអ៊ីស្លាម លោក Ayatollah Ali Khamenei ដោយសារតែការវាយប្រហាររបស់កងទ័ពអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី២៨ខែកុម្ភៈ ដោយចោទប្រកាន់ថា របបដឹកនាំអឺរ៉ង់សព្វថ្ងៃជាអ្នកគាំទ្រដល់ក្រុមបណ្តាញភេរវករនៅទូទាំងពិភពលោក។
លោក Ayatollah Ali Khamenei វ័យ៨៦ឆ្នាំ ជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ចាប់តាំងពីឆ្នាំ១៩៨៩ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃសៅរ៍ និងបានពង្រីកដល់ថ្ងៃទីពីរនៅថ្ងៃអាទិត្យ ហើយសហរដ្ឋអាមេរិក បានប្រកាសពីការបន្តប្រតិបត្តិការទៅមុខទៀត។
ប្រតិបត្តិការយោធារួមគ្នាទ្រង់ទ្រាយធំបែបនេះរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ត្រូវបានមហាអំណាចចិន និងរុស្ស៊ីដែលសុទ្ធសឹងជាមហាអំណាចមាននុយក្លេអ៊ែរ ថ្កោលទោសយ៉ាងខ្លាំង និងចាត់ទុកជាការបំពានច្បាប់អន្តរជាតិ ដោយសារតែការរំលោភលើរដ្ឋអធិបតេយ្យ។
ការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែល ត្រូវអឺរ៉ង់ចាត់ទុកថាជាការរាមកំហែងដល់អស្ថិរភាពនៅមជ្ឈិមបូព៌ាទាំងមូល ដោយអ៊ីរ៉ង់នឹងវាយប្រហារសងសឹកដែលបានរាយការណ៍រួចមកហើយថា កើតមានលើមូលដ្ឋានទ័ពអាមេរិកនៅទីក្រុងឌូបៃ បារ៉ែន និងកន្លែងផ្សេងទៀតដែលមានមូលដ្ឋានទ័ពអាមេរិក។
ការវាយប្រហាររបស់កងទ័ពអាមេរិកលើប្រទេសអ៊ីរ៉ង់ ត្រូវបានរាយការណ៍ថា បានស្រោចខ្លាំងលើបរិវេននៃលំនៅឋានរបស់ លោក Khamenei នៅទីក្រុងតេហេរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា មេដឹកនាំកំពូល Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលកំណត់គោលដៅបរិវេណរបស់គាត់នៅក្នុងទីក្រុងតេហេរ៉ង់។
យោងសេចក្តីរាយការណ៍របស់ CNA រូបថតផ្កាយរណបពីយន្តហោះ Airbus បានបង្ហាញថា ទីតាំងនោះត្រូវបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។
ទូរទស្សន៍រដ្ឋបាននិយាយ ដោយពិធីករយំស្រក់ទឹកភ្នែក អានបញ្ជាក់នូវការស្លាប់របស់ Ali Khamenei នៅការិយាល័យរបស់គាត់ «បានបង្ហាញថាគាត់តែងតែឈរក្នុងចំណោមប្រជាជន និងនៅជួរមុខនៃការទទួលខុសត្រូវរបស់គាត់ ដោយប្រឈមមុខនឹងអ្វីដែលមន្ត្រីហៅថាភាពក្រអឺតក្រទមជាសកល»។
ជាមួយគ្នានោះនៅម្ខាងទៀតនៃគួប្រជែង សំឡេងអបអរសាទរអាចត្រូវបានឮនៅតាមដងផ្លូវនៃទីក្រុងតេហេរ៉ង់ បន្ទាប់ពីរបាយការណ៍ដំបូងបានលេចចេញពីអ៊ីស្រាអែលអំពីការស្លាប់របស់លោក Khamenei ខណៈដែលផ្សែងខ្មៅហុយឡើងលើស្រុកដែលគាត់រស់នៅជាប្រចាំនោះ។
ការវាយប្រហារនេះបានកើតឡើងជាច្រើនសប្តាហ៍បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់បានបង្ក្រាបការតវ៉ាទ្រង់ទ្រាយធំដោយឃោរឃៅ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានស្បថថានឹងដាក់ទណ្ឌកម្ម «យ៉ាងធ្ងន់ធ្ងរ និងម៉ឺងម៉ាត់» ចំពោះ «ឃាតករ» របស់លោក Khamenei៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


