ព័ត៌មានអន្ដរជាតិ
សង្គ្រាមនៅមជ្ឈិមបូព៌ា ធ្វើឲ្យមនុស្សរាប់សែននាក់រត់ភៀសខ្លួន ចុះចោលផ្ទះសម្បែង
សង្គ្រាមមជ្ឈិមបូព៌ា ដែលជាការច្បាំងគ្នាដ៏កក្រើករវាងអ៊ីរ៉ង់ជាមួយអ៊ីស្រាអែលនិងមានការចូលដៃពីសំណាក់អាមេរិកហើយទទួលការគាំទ្រដោយផ្នែកពីរដ្ឋក្នុងតំបន់មួយចំនួន បានឈានចូលថ្ងៃទី៦ហើយ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ទី៥ខែមីនា ដោយក្រៅពីបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ វាក៏បង្កវិនាសកម្មនិងការបំផ្លិចបំផ្លាញធំធេង ថែមទាំងបង្កើតជាវិបត្តិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរផងដែរ។

តាមការផ្សាយរបស់ BBC ដែលដកស្រង់ទិន្នន័យពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិហៅកាត់ UNHCR, ការប្រយុទ្ធគ្នាឥតដកដៃនៅមជ្ឈិមបូព៌ា បណ្តាលឲ្យមនុស្សរាប់សែននាក់ រត់ភៀសខ្លួនចុះចោលផ្ទះសម្បែង ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។
នៅអ៊ីរ៉ង់, គ្រាន់តែរដ្ឋធានីតេហេរ៉ង់ មានមនុស្សប្រមាណ ១០០ ០០០នាក់បាត់ទៅហើយ ដែលត្រូវបង្ខំចិត្ត រត់ភៀសខ្លួនចេញ ក្នុងរយៈពេលត្រឹម២ថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះសង្គ្រាម។

ចំណែកនៅប្រទេសលីបង់ មនុស្ស ៥៨ ០០០នាក់ក៏ត្រូវភៀសខ្លួនដែរ រីឯនៅស៊ីរី មានជនភៀសខ្លួនជិត ១០ ០០០នាក់ ខណៈតួលេខត្រូវបានគេគិតទុកជាមុនថា នឹងបន្តហក់ឡើងទៀត។
យ៉ាងណា UNHCR បានចងក្រងទិន្នន័យនេះត្រឹមតែ៣ប្រទេសប៉ុណ្ណោះ ទោះគេដឹងថា ប្រទេសផ្សេងក៏មានជនភៀសខ្លួនដែរ គ្រាន់តែមិនទាន់ផ្តល់របាយការណ៍៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


