Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្ត ណែនាំឲ្យអ្នកធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ “ហាត់ហិតក្លិន”

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវ បានអំពាវនាវដល់អ្នកដែលកំពុងព្យាយាមចង់បានការដឹងក្លិនមកវិញបន្ទាប់ពីធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ ឲ្យ “ហាត់ហិតក្លិន” ជាជាងការព្យាបាលដោយប្រើថ្នាំស្តេរ៉ូអ៊ីដ។

នេះគឺជាដំណើរការមួយ ដែលពាក់ព័ន្ធនឹងការហិតក្លិនផ្សេងៗក្នុងរយៈពេលមួយខែ ដើម្បីឲ្យខួរក្បាលស្គាល់ក្លិនខុសៗគ្នាឡើងវិញ។

This image has an empty alt attribute; its file name is 850-GettyImages-1223368300.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញអន្តរជាតិមួយក្រុមបាននិយាយថា ការហាត់ហិតក្លិនគឺជាវិធីមិនចំណាយប្រាក់ និងសាមញ្ញ។ ហើយមិនដូចថ្នាំស្តេរ៉ូអ៊ីដទេ វាអាចចៀសវាងពីប្រតិកម្មដែលអាចកើតមាន។

ការបាត់បង់ក្លិន គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាសំខាន់ៗ នៃការឆ្លងជំងឺកូវីដ-១៩ រួមជាមួយគ្រុនក្តៅនិងក្អកជាប់ផងដែរ។

ក្នុងករណីភាគច្រើន ការបាត់បង់ក្លិននឹងត្រឡប់មកវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីអ្នកជំងឺជាសះស្បើយ។ ប៉ុន្តែម្នាក់ក្នុងចំណោមមនុស្សប្រាំនាក់ បានរាយការណ៍ថា ពួកគេនៅតែមានបញ្ហាក្នុងរយៈពេល៨សប្តាហ៍ បន្ទាប់ពីធ្លាក់ខ្លួនឈឺ។

This image has an empty alt attribute; its file name is file-20210127-23-f1ng7j-1024x1024.jpg

ការព្យាបាលមួយដែលត្រូវបានចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ គឺជាថ្នាំ Corticosteroids ដែលកាត់បន្ថយការរលាកនៅក្នុងខ្លួន ហើយត្រូវបានប្រើរួចទៅហើយដើម្បីព្យាបាលជំងឺនានា ដូចជាជំងឺហឺតជាដើម។

ប៉ុន្តែសាស្រ្តាចារ្យ Carl Philpott មកពីសាលាវេជ្ជសាស្ត្រ Norwich នៃសាកលវិទ្យាល័យ East Anglia បាននិយាយថា មានភស្តុតាងតិចតួចណាស់ដែលបង្ហាញថា ថ្នាំ Corticosteroid នឹងជួយដល់បញ្ហាបាត់បង់ក្លិន។

ផលប៉ះពាល់របស់ថ្នាំស្តេរ៉ូអ៊ីដរួមមាន ទល់នោម, សម្ពាធឈាមខ្ពស់និងបញ្ហាជាមួយនឹងការផ្លាស់ប្តូរអារម្មណ៍និងអាកប្បកិរិយា។

This image has an empty alt attribute; its file name is 118172461_gettyimages-545378388.jpg

ផ្ទុយទៅវិញ នៅក្នុងការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយក្នុងទិនានុប្បវត្តិ International Forum of Allergy & Rhinology បានស្នើឲ្យមានការហាត់ហិតក្លិនជំនួសវិញ។

ពួកគេគួរតែហាត់ហិតក្លិន៤ប្រភេទដូចជា ផ្លែក្រូច ជីអង្កាម ខ្ទឹមឬកាហ្វេឲ្យបានពីរដងក្នុងមួយថ្ងៃ រយៈពេលច្រើនខែ។

លោកសាស្ត្រាចារ្យ Philpott និយាយថា ការស្រាវជ្រាវបង្ហាញថា មនុស្ស ៩០ភាគរយ បានទទួលក្លិនរបស់ខ្លួនមកវិញទាំងស្រុង បន្ទាប់ពីរយៈពេល៦ខែ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកជំងឺកូវីដអាចបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការឆ្លងមេរោគ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម