ព័ត៌មានអន្ដរជាតិ
ឥណ្ឌាឆ្លងកូវីដ-១៩បំបែកកំណត់ត្រាទៀតហើយ ៣ថ្ងៃចុងក្រោយនេះជិត១លាននាក់
សម្រាប់រយៈពេល៣ថ្ងៃចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩នៅប្រទេសឥណ្ឌាសរុបដល់ជិត១លាននាក់ ខណៈប្រព័ន្ធសុខាភិបាលប្រទេសមួយនេះកំពុងដុនដាបខ្លាំងដោយសារលិចលង់ដោយអ្នកជំងឺច្រើនលើសលប់ពេក។

នៅថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយថា ករណីឆ្លងកូវីដ-១៩ថ្មីមាន ចំនួន ៣៤៦ ៧៨៦នាក់ ដែលជាកំណត់ត្រាឆ្លងប្រចាំថ្ងៃច្រើនបំផុតជាង៣សែននាក់ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា។ ចំណែក ករណីស្លាប់មាន ចំនួន២៦២៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
កាលពីថ្ងៃសុក្រ ទី២៣ ខែមេសា ករណីឆ្លងកូវីដ-១៩ថ្មីនៅប្រទេសឥណ្ឌាក្នុងរយៈពេល២៤ម៉ោងមាន ចំនួន ៣៣២ ៧៣០ នាក់ ដែលបំបែកកំណត់ត្រាចាស់របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។
កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសានេះ ប្រទេសឥណ្ឌាបមានករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៣១៤ ៨៣៥នាក់ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងដែលចំនួនបានបំបែកកំណត់ត្រាឆ្លងច្រើនបំផុតក្នុងមួយថ្ងៃនៅសហរដ្ឋអាមេរិកដែលមាន ចំនួន ២៩៧ ៤៣០នាក់ កាលពីខែមករា។
បើសរុបអ្នកឆ្លងកូវីដ-១៩ត្រឹមរយៈពេល៣ថ្ងៃចុងក្រោយនេះមានចំនួន ៩៩៤ ៣៥១នាក់។
រហូតដល់ពេលនេះ ប្រទេសឥណ្ឌាមានករណីឆ្លងសរុបឡើងដល់១៦.៦លាននាក់ ខណៈអ្នកស្លាប់សរុបឡើងដល់ ១៨៩ ៥៤៤នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


