ព័ត៌មានអន្ដរជាតិ
អាមេរិក និងកូរ៉េខាងត្បូង បើកសមយុទ្ធយោធា ទោះវ៉ាស៊ីនតោនកំពុងជាប់ដៃក្នុងសង្គ្រាម
នៅថ្ងៃច័ន្ទ ទី៩ ខែមីនានេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំក្រោមឈ្មោះថា «Freedom Shield» បើទោះបីជាមានការព្រួយបារម្ភថា អាមេរិកកំពុងដកកម្លាំង និងសម្ភារៈសឹកមួយចំនួនទៅជួយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានបញ្ជាក់ថា កងទ័ពកូរ៉េប្រមាណ ១៨ ០០០នាក់កំពុងចូលរួមក្នុងសមយុទ្ធនេះ ដែលនឹងបន្តរហូតដល់ថ្ងៃទី១៩ ខែមីនា។ ការចាប់ផ្ដើមសមយុទ្ធនេះ កើតឡើងចំពេលដែលមានព័ត៌មានលេចឮថា អាមេរិកបានផ្លាស់ប្តូរទីតាំងប្រព័ន្ធការពារមីស៊ីល Patriot មួយចំនួនចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅគាំទ្រប្រតិបត្តិការសឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណា មន្ត្រីកូរ៉េខាងត្បូងបានអះអាងយ៉ាងមុតមាំថា ការផ្លាស់ប្តូរគ្រឿងយុទ្ធោបករណ៍នេះ នឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពការពាររួមគ្នានៃសម្ព័ន្ធមិត្តទាំងពីរនោះឡើយ។
អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះគឺ ចំនួននៃសមយុទ្ធនៅទីវាលជាក់ស្ដែងត្រូវបានកាត់បន្ថយមកត្រឹម ២២កម្មវិធីប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុនដែលមានរហូតដល់ ៥១កម្មវិធី។ ការកាត់បន្ថយនេះត្រូវបានគេមើលឃើញថា ជាការបន្ទន់ឥរិយាបថដើម្បីបើកផ្លូវដល់ការចរចា បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញសញ្ញាថា លោកអាចនឹងយល់ព្រមចរចា បើអាមេរិកដកលក្ខខណ្ឌការរំសាយអាវុធនុយក្លេអ៊ែរចេញពីតុពិភាក្សា។
ទន្ទឹមនឹងនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបង្ហាញបំណងយ៉ាងខ្លាំងក្នុងការស្ដារកិច្ចសន្ទនាឡើងវិញ។ មន្ត្រីកូរ៉េខាងត្បូងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិននៅចុងខែមីនានេះ អាចនឹងក្លាយជាឱកាសមាសក្នុងការបំបែកភាពទាល់ច្រកផ្នែកការទូត និងនាំមកនូវស្ថិរភាពដល់ឧបទ្វីបកូរ៉េឡើងវិញ ដ្បិតភាពតានតឹងសកលកំពុងពុះកញ្ជ្រោលក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


