Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយ​ក្រែន​បញ្ជូន​អ្នក​ជំនាញយោធាផ្នែក​ដ្រូន​ជាង​២០០នាក់​​ទៅ​​ជម្ឈិម​បូព៌ា​​

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ្ល៉ា​ឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) បាន​ឱ្យ​ដឹង​ថា ​​​​រដ្ឋាភិបាល​​​អ៊ុយ​ក្រែន​បាន​បញ្ជូន​អ្នក​ជំនាញ​ផ្នែក​យោធា​​​ជាង២០០នាក់ ​ទៅ​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រនិង​មជ្ឈិមបូព៌ាទាំងមូល ដើម្បី​ជួយ​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំង​នោះ​​ក្នុង​ការ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយដ្រូន​របស់​អ៊ីរ៉ង់​។

ប្រធានាធិបតី​អ៊ុយក្រែន លោក វ្ល៉ា​ឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Al Jazeera ផ្សាយ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ ២០២៦ ក្នុង​សុន្ទរក​ថា​មួយ​ទៅ​កាន់​សមាជិកសភាចក្រភពអង់គ្លេស​នៅ​ទី​ក្រុង​ឡុងដ៍​កាលពីថ្ងៃអង្គារ មេដឹកនាំអ៊ុយក្រែន​រូបនេះ​និយាយ​ថា​៖«អ្នក​ជំនាញ​ប្រឆាំង​ខាងបច្ចេក​វិទ្យា​ដ្រូន​របស់​​អ៊ុយក្រែនចំនួន២០១នាក់​ កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ទាំង​មជ្ឈិម​បូព៌ា​ ហើយ ៣៤នាក់​ផ្សេងទៀតត្រៀម​ខ្លួន​រួច​រាល់​ ដើម្បី​ដាក់​ពង្រាយ»។

លោក ហ្សេលេន​ស្គី​ ថា​៖«ពួក​គេ​ជា​អ្នក​ជំនាញយោធា អ្នកជំនាញ​ដែល​ដឹងពីរបៀបជួយ របៀបការពារ​ប្រឆាំងនឹងដ្រូន Shahed ។ ក្រុម​របស់​យើង​ស្ថិត​នៅ​ក្នុងប្រទេស​អេមី​រ៉ាតអារ៉ាប់រួម​ កាតា អារ៉ា​ប៊ីសាអូឌីត ​នឹង​កំពុងធ្វើដំណើរទៅ​កាន់ប្រទេសគុយវ៉ែតផង​ដែរ​»។  

លោក​បន្ត​ថា​៖ «យើង​កំពុងធ្វើការជាមួយប្រទេសជា​ច្រើនទៀត រីឯកិច្ច​ព្រម​ព្រៀង​នានា​មានរួចហើយ។ យើង​មិនចង់​ឱ្យអំណាច​របបអ៊ីរ៉ង់​ប្រឆាំង​​នឹង​ប្រទេសជិតខាងទទួលបានជោគជ័យនោះទេ»។

គួរ​បញ្ជាក់​ថាកាលពី​សប្តាហ៍មុន មេដឹក​នាំអ៊ុយក្រែនលើក​ឡើង​ថា ​ក្រុម​យោធាបាន​បញ្ជូន​ទៅ​រដ្ឋ​ក្នុង​ឈូងសមុទ្រជាច្រើន និង​ប្រទេស​ហ្ស៊កដានី​ផង​ដែរ​។

មេដឹក​នាំ​អ៊ុយ​ក្រែន​រូប​នេះ​​បានជួបជាមួយនាយករដ្ឋមន្ត្រី​ចក្រភពអង់គ្លេស​ លោក​ Keir Starmer និង​ប្រធានអង្គការណាតូ លោក Mark Rutte កាល​ពីព្រឹក​ថ្ងៃអង្គារ ហើយ​រៀប​រាប់​ថា​៖ «រុស្ស៊ីបាន​ទទួលដ្រូន​ Shahed-១៣៦ ពី​អ៊ីរ៉ង់ ។ ប្រទេស​នេះ​បង្រៀនរុស្ស៊ីពីរបៀបបាញ់​បង្ហោះ​ដ្រូន​ទាំង​នោះ​ និង​ផ្តល់​បច្ចេក​វិទ្យាដើម្បី​ផលិតទៀត​ផង​»។

លោក​បន្ថែម​ថា​៖ «ដូច្នេះអ្វីដែល​កំពុងកើតឡើង​នៅ​ជុំវិញ​ប្រទេស​អ៊ីរ៉ង់​នា​ពេលបច្ចុប្បន្ននេះ មិនមែនជាសង្គ្រាម​ដ៏ឆ្ងាយសម្រាប់​យើងទេ ​ដោយសារតែកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអ៊ីរ៉ង់។ ពួក​គេ​ជា​បងប្អូន​នឹង​គ្នា​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម