ព័ត៌មានអន្ដរជាតិ
ចិនហៅការសម្លាប់លោក Ali Larijani ដោយអ៊ីស្រាអែល ថា «មិនអាចទទួលយកបាន»
ក្រសួងការបរទេសចិន បានថ្កោលទោសចំពោះការសម្លាប់លេខាក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Larijani ដោយហៅ «ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល» ថា «មិនអាចទទួលយកបានទៀតទេ»។ នេះបើយោងតាមការចុះផ្សាយ ពីភ្នាក់ងារ CNN កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមីនា ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅពេលអ្នកកាសែតសួរអំពីការស្លាប់របស់លោក Larijani ដោយលោកនិយាយថា៖«យើងតែងតែប្រឆាំងនឹងការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។ សកម្មភាពនៃការសម្លាប់មេដឹកនាំរដ្ឋអ៊ីរ៉ង់ និងការវាយប្រហារគោលដៅស៊ីវិល គឺមិនអាចទទួលយកបានទៀតទេ»។
លោក Lin បាននិយាយថា ប្រទេសចិនជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ និងរារាំងស្ថានភាពក្នុងតំបន់ពីការរីករាលដាលចេញពីការគ្រប់គ្រង។ បើទោះជាទីក្រុងប៉េកាំងគឺជាដៃគូជិតស្និទ្ធរបស់អ៊ីរ៉ង់ ប៉ុន្តែក៏បានរិះគន់ការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងរដ្ឋឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិកផងដែរ។
យ៉ាងណាមិញ នៅក្នុងជម្លោះមួយនេះ ទីក្រុងប៉េកាំង បានបញ្ជូនបេសកជនពិសេសមួយរូបទៅកាន់មជ្ឈិមបូព៌ាគឺលោក Zhai Jun ដោយនិយាយថា ដំណើរទស្សនកិច្ចរបស់លោក Zhai គឺជា «កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលការទូត ដែលនឹងមិនបញ្ឈប់ឡើយ ដរាបណាជម្លោះនៅតែបន្ត»។
ដំណើរទស្សនកិច្ចរបស់លោក Zhai រួមមានការឈប់នៅប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន គុយវ៉ែត និងអេហ្ស៊ីប ដោយបេសកជនពិសេសរូបនេះបានសង្កត់ធ្ងន់ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកថា គោលដៅមិនមែនយោធាមិនគួរត្រូវបានវាយប្រហារទេ ហើយសុវត្ថិភាពនៃផ្លូវដឹកជញ្ជូនមិនគួរត្រូវបានរំខានផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


