ព័ត៌មានអន្ដរជាតិ
ទាហានអ៊ីស្រាអែល យកញញួរ ដំកម្ទេចរូបសំណាកព្រះយេស៊ូ ពេលចូលឈ្លានពាន លីបង់
ពិភពលោកកំពុងផ្ទុះប្រតិកម្មយ៉ាងខ្លាំង ចំពោះឃ្លីបវីដេអូមួយដែលបង្ហាញពី ទាហានអ៊ីស្រាអែល ចូលឈ្លានពានភាគខាងត្បូងប្រទេសលីបង់ ហើយយកញញួរដំកម្ទេចរូបសំណាកព្រះយេស៊ូ ដែលជាទង្វើមើលងាយសាសនាយ៉ាងធ្ងន់ធ្ងរ។

ដ្បិតតែគេមិនដឹងថាវីដេអូនេះថតនៅថ្ងៃណាក៏ដោយ ប៉ុន្តែបើតាមការផ្សាយរបស់ RT នៅថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦ ឃ្លីបនេះត្រូវបានចែកចាយមុនគេដោយអ្នកកាសែតប៉ាឡេស្ទីនឈ្មោះ Younis Tirawi នៅលើបណ្តាញសង្គម X ដោយអះអាងថា ហេតុការណ៍កើតឡើងក្នុងសហគមន៍គ្រិស្ត Dibil ក្នុងស្រុក Bint Jbeil។
វីដេអូនេះ បង្កឲ្យផ្ទុះកំហឹងយ៉ាងខ្លាំងនៅលើបណ្តាញអ៊ិនធឺណិត ខណៈក្នុងនោះសូម្បីអតីតតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ លោកស្រី Marjorie Taylor Greene ក៏បានស៊ែរវីដេអូផងដែរ ដោយសរសេរ Caption ថា៖ «នេះឬជាសម្ព័ន្ធមិត្តដ៏អស្ចារ្យបំផុតរបស់យើង ដែលយកលុយពន្ធរាប់ពាន់លានដុល្លារ និងអាវុធរបស់យើងជារៀងរាល់ឆ្នាំ»។
ដោយសារតែមានប្រតិកម្មខ្លាំងពេក អ៊ីស្រាអែល ក៏ប្រកាសបើកការស៊ើបអង្កេត ខណៈ IDF បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនយកចិត្តទុកដាក់បំផុតចំពោះហេតុការណ៍នេះ និងអះអាងថា បើជាការពិត នោះទង្វើរបស់ទាហានរូបនេះ ពិតជាមិនសមទៅនឹងតម្លៃរបស់កងទ័ពខ្លួនឡើយ។
យោងតាមច្បាប់អន្តរជាតិ សកម្មភាពបំផ្លាញទ្រព្យសម្បត្តិសាសនាដោយចេតនាក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ ក៏អាចត្រូវបានចាត់ទុកថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» ដែរ។
ក្នុងអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤, ច្បាប់នេះការពារទ្រព្យសម្បត្តិវប្បធម៌និងសាសនា។ ច្បាប់នេះហាមដាច់ខាតការវាយប្រហារ បំផ្លិចបំផ្លាញ ឬរឹបអូសយកវត្ថុសក្ការៈសាសនា លើកលែងតែទីតាំងនោះត្រូវបានសត្រូវយកមកប្រើប្រាស់ជាគោលដៅយោធាប៉ុណ្ណោះ។
លក្ខន្តិកៈទីក្រុងរ៉ូម ដែលបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចែងថា ការវាយប្រហារដោយចេតនាលើអាគារដែលឧទ្ទិសដល់សាសនា ការអប់រំ សិល្បៈ វិទ្យាសាស្ត្រ ឬសប្បុរសធម៌ គឺជា ឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើទីតាំងនោះមិនមែនជាគោលដៅយោធា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


