ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍កម្តៅ នៅបាងកក ឈានដល់កម្រិត «គ្រោះថ្នាក់បំផុត» ៥២ អង្សាសេ
គ្រោះធម្មជាតិ កំពុងវាយប្រហារថៃ ដោយខ្យល់ពុលធ្ងន់ធ្ងរ និងព្យុះខែប្រាំងដ៏សាហាវ បានបង្កទុក្ខលំបាកដល់ប្រជាជនប្រទេសនេះ នៅតាមបណ្តាខេត្តជាច្រើន។

ប៉ុណ្ណឹងមិនទាន់អស់ឡើយ, ពេលនេះ រដ្ឋបាលក្រុងបាងកក បានព្រមានថា សន្ទស្សន៍កម្តៅ ក្នុងរាជធានីប្រទេសថៃ បានឈានដល់កម្រិត «គ្រោះថ្នាក់បំផុត» ហើយ ពោលគឺ វាឈានដល់ ៥២អង្សាសេ ឯណោះ។
សន្ទស្សន៍កម្ដៅ (Heat Index) គឺជាសីតុណ្ហភាពដែល រាងកាយមនុស្សយើង មានអារម្មណ៍ថាក្ដៅជាក់ស្ដែង នៅពេលគេយក កម្ដៅអាកាស (Air Temperature) មកគណនាបញ្ជូលគ្នា ជាមួយ សំណើមទាក់ទង (Relative Humidity)។ និយាយឲ្យងាយយល់ វាគឺជាកម្រិតកម្ដៅ ដែលយើងមានអារម្មណ៍ថា ក្ដៅជាងសីតុណ្ហភាព ដែលឃើញនៅលើ ទែម៉ូម៉ែត្រ។
តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦, សន្ទស្សន៍កម្តៅ នៅបាងកក បានឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាលើកដំបូងក្នុងរដូវនេះ ដែលវាបង្កហានិភ័យខ្ពស់ ដល់ក្រុមមនុស្សងាយរងគ្រោះ ជាពិសេសក្មេងៗអាយុត្រឹម ៥ឆ្នាំ និងមនុស្សចាស់ អាយុ៦០ឆ្នាំឡើង។

តាមពិតទៅ ទីក្រុងបាងកក ត្រូវរងការវាយប្រហារ ដោយរលកកម្តៅខ្លាំងក្លា ចាប់តាំងពីដើមខែមេសា មកម្ល៉េះ ប៉ុន្តែទើបតែថ្ងៃព្រហស្បតិ៍នេះទេ ដែលសន្ទស្សន៍កម្តៅ ហក់ឡើងដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។
ផ្អែកតាមទិន្នន័យពីក្រសួងសុខាភិបាលសាធារណៈថៃ, ជាមធ្យម មនុស្ស ២៧នាក់ បានបាត់បង់ជីវិតក្នុងមួយឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ពាក់ព័ន្ធនឹង រលកកម្តៅ។
ក្នុងនោះ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ឆ្នាំ២០២៤ ជាឆ្នាំ ដែលមានមនុស្សស្លាប់ច្រើនបំផុត ពោលគឺរហូតដល់ទៅ ៦១នាក់ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


