Connect with us

ព័ត៌មានអន្ដរជាតិ

តើដំណោះស្រាយថ្មីរបស់ UN ដើម្បីដាក់សម្ពាធអ៊ីរ៉ង់ នឹងមានប្រសិទ្ធភាពឬទេ?

បានផុស

នៅ

ប្រសិទ្ធភាពនៃសេចក្តីព្រាងដំណោះស្រាយ​របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីដាក់សម្ពាធ​លើ​អ៊ីរ៉ង់ នៅតែជាប្រធានបទនៃការជជែកវែកញែកយ៉ាងខ្លាំង ខណៈដែល​សំណើដំណោះស្រាយ​ថ្មី​​ ប្រឈមមុខនឹងឧបសគ្គការទូត និងការអនុវត្តជាក់ស្តែង។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន times of israel ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏កំពុងពិភាក្សាយ៉ាងក្តៅគគុកទៅលើសេចក្តីព្រាងដំណោះស្រាយថ្មី​ដែលរៀបចំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអារ៉ាប់ ដើម្បីដាក់សម្ពាធឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងការដាក់មីនក្នុងច្រកសមុទ្រ Hormuz។

ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគសង្កេតឃើញថា ប្រសិទ្ធភាពនៃវិធានការនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ អ្នកខ្លះ​ចោទ​សួរ​ថា តើវិធានការនេះពិតជាមានប្រសិទ្ធភាព ឬគ្រាន់តែជាក្រដាសឥតន័យ?

យ៉ាងណាមិញ ប្រសិនបើ​​​សំណើដំណោះស្រាយនេះត្រូវបានអនុម័ត វានឹងនាំឲ្យមានការដាក់ទណ្ឌកម្មថ្មីៗដែលកាន់តែធ្ងន់ធ្ងរ ជាពិសេសលើការនាំចេញប្រេង និងវិស័យហិរញ្ញវត្ថុរបស់អ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ វានឹងធ្វើឲ្យអ៊ីរ៉ង់ជួបវិបត្តិថវិកាកាន់តែខ្លាំងក្នុងការទ្រទ្រង់ប្រតិបត្តិការយោធា និងក្រុមប្រូកស៊ី (Proxy) របស់ខ្លួន។ តែវាក៏អាចជួបបញ្ហាប្រឈម ពោលគឺអ៊ីរ៉ង់ធ្លាប់មានបទពិសោធន៍ក្នុងការរស់រានក្រោមទណ្ឌកម្មរាប់សិបឆ្នាំមកហើយ ហើយអាចនឹងបន្តប្រើប្រាស់ទីផ្សារងងឹត ឬពឹងផ្អែកលើសម្ព័ន្ធមិត្តដូចជា ចិន និងរុស្ស៊ី ដើម្បីដកដង្ហើមវិញ។

ចំណុចដែលគួរឲ្យភ័យខ្លាចបំផុតនៅក្នុងសេចក្តីព្រាងដំណោះស្រាយនេះ គឺលទ្ធភាពនៃការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធា ប្រសិនបើអ៊ីរ៉ង់មិនបញ្ឈប់ការវាយប្រហារលើនាវាពាណិជ្ជកម្ម។ វាជាការព្រមានចុងក្រោយ ដ៏ម៉ឺងម៉ាត់ ដែលអាចបង្ខំឲ្យអ៊ីរ៉ង់ត្រូវគិតគូរឡើងវិញមុននឹងបន្តការបិទច្រកសមុទ្រហ័រមូស។ យ៉ាងណា ការប្រើកម្លាំងបាយ អាចរុញច្រានតំបន់មជ្ឈិមបូព៌ាឲ្យធ្លាក់ក្នុងសង្រ្គាមទ្រង់ទ្រាយធំ ដែលពិភពលោកមិនចង់ឃើញ ជាពិសេសផលប៉ះពាល់ដល់តម្លៃប្រេងសកល។

បើទោះបីជា ប្រសិទ្ធភាពនៃដំណោះស្រាយនេះ ស្ថិតក្នុងកណ្តាប់ដៃរបស់សមាជិកអចិន្ត្រៃយ៍ទាំង ៥ របស់ក្រុមប្រឹក្សាសន្តិសុខ។ ប៉ុន្តែ ឧបសគ្គចម្បងគឺ រុស្ស៊ី និងចិន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ទំនងជានឹងប្រើសិទ្ធិ វ៉េតូ ដើម្បីរារាំងសេចក្តីសម្រេចចិត្តនេះ ជាពិសេសចំណុចដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងយោធា។ ប្រសិនបើរឿងនេះកើតឡើង សេចក្តីសម្រេចចិត្តនេះ នឹងក្លាយជា «គ្មានអំណាច» ឬមានប្រសិទ្ធភាព «ត្រឹមតែពាក់កណ្តាល» ប៉ុណ្ណោះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម