ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ទាមទារឱ្យអាមេរិកសងជំងឺចិត្ត និងសុំគ្រប់គ្រងច្រកសមុទ្រហ័រមូសដាច់មុខ
សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Press TV បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា នេះ ថា ទីក្រុងតេហេរ៉ង់ បានផ្ញើសារបដិសេធផែនការសន្តិភាពរបស់អាមេរិក ហើយថែមទាំងបានដាក់សំណើតបវិញយ៉ាងក្តៅគគុក។

នៅក្នុងសំណើនោះ អ៊ីរ៉ង់ បានទាមទារឱ្យសហរដ្ឋអាមេរិកសងជំងឺចិត្តចំពោះការខូចខាតកន្លងមក ព្រមទាំងសង្កត់ធ្ងន់ថា ខ្លួនត្រូវតែមានអធិបតេយ្យភាពពេញលេញ ក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតមួយ នៃប្រេងឆៅពិភពលោក។
ក្រៅពីការទាមទារអធិបតេយ្យភាពលើផ្លូវទឹក អ៊ីរ៉ង់ ក៏ឱ្យអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ចេញ និងត្រូវបញ្ចេញទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅក្រៅប្រទេសមកវិញផងដែរ។ ភាគីអ៊ីរ៉ង់ បានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនអាចទទួលយកផែនការសន្តិភាពរបស់លោក ដូណាល់ ត្រាំ បានឡើយ ព្រោះវាជាការបង្ខំឱ្យអ៊ីរ៉ង់ឱនក្បាល តាមការទាមទារ ដែល «ហួសហេតុពេក» និងរំលោភលើសិទ្ធិជាមូលដ្ឋាននៃប្រជាជាតិរបស់ខ្លួន។
ដោយឡែក បន្ទាប់ពីបានពិនិត្យមើលសំណើតបវិញរបស់អ៊ីរ៉ង់រួច លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកភ្លាមៗ ថា ចម្លើយរបស់អ៊ីរ៉ង់គឺ «មិនអាចទទួលយកបានជាដាច់ខាត»។ ពាក្យសម្តីនេះ បានធ្វើឱ្យស្ថានការណ៍ដែលកំពុងតែផុយស្រួយស្រាប់ កាន់តែមានភាពតានតឹងឡើងវិញ បន្ទាប់ពីតំបន់មជ្ឈិមបូព៌ាបានធ្លាក់ក្នុងសង្គ្រាម តាំងពីចុងខែកុម្ភៈមកម្ល៉េះ។
រហូតមកដល់ពេលនេះ បើទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្ន ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន តាំងពីដើមខែមេសា ក៏ដោយ ក៏ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ហាក់មិនទាន់ឈានដល់ចំណុចព្រមព្រៀងដ៏យូរអង្វែងណាមួយឡើយ។ ស្ថានភាពកាន់តែពិបាក បន្ទាប់ពីអាមេរិក បានចាប់ផ្តើមអនុវត្តវិធានការបិទខ្ទប់ផ្លូវទឹក ចាប់តាំងពីពាក់កណ្តាលខែមេសាមក ដែលធ្វើឱ្យនាវាដឹកជញ្ជូនរបស់អ៊ីរ៉ង់មិនអាចធ្វើដំណើរចេញចូលបានស្រួលឡើយ ដែលនេះជាចំណុចដ៏រស៊ើបបំផុត ក្នុងជម្លោះរវាងមហាអំណាចទាំងពីរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


