Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ថា លោក ពូទីន​ គ្មានបំណងបញ្ចប់សង្គ្រាមនោះទេ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី  បានថ្លែងកាលពីថ្ងៃច័ន្ទ ​ទី១១ ខែឧសភា ថា ការប្រយុទ្ធគ្នាជាមួយកងកម្លាំងរុស្ស៊ីនៅតែបន្តកើតមានដដែល​ បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៣ថ្ងៃ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ។ លោក បានចោទប្រកាន់ទីក្រុងមូស្គូថា មិនមានបំណងបញ្ចប់សង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល​ជាង​ ៤ ឆ្នាំមកនេះឡើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី  (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពីសារព័ត៌មាន japantoday មេដឹកនាំអ៊ុយក្រែន បានបញ្ចេញមតិយោបល់បែបនេះ ខណៈពេលដែលបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិក ពាក់ព័ន្ធនឹងខួបលើកទី ៨១ នៃជ័យជម្នះរបស់សហភាពសូវៀតលើរបបណាស៊ីអាល្លឺម៉ង់ បានឈានចូលដល់ទីបញ្ចប់ ដោយភាគីទាំងសងខាងចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់នេះ។ លោកក៏បានថ្លែងផងដែរ បន្ទាប់ពីរយៈពេលពីរថ្ងៃក្រោយពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ជម្លោះមួយនេះកំពុងឈានដល់ទីបញ្ចប់។

នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោក នាអំឡុងម៉ោងចុងក្រោយនៃបទឈប់បាញ់ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «ថ្ងៃនេះ គ្មានភាពស្ងប់ស្ងាត់នៅខ្សែត្រៀមជួរមុខនោះទេ ពោលគឺការប្រយុទ្ធគ្នានៅតែបន្ត។ យើងបានកត់ត្រារាល់សកម្មភាពទាំងនេះទុកទាំងអស់។ យើងក៏មើលឃើញដែរថា រុស្ស៊ីមិនមានបំណងបញ្ចប់សង្គ្រាមនេះទេ។ ជាអកុសល ពួកគេកំពុងរៀបចំសម្រាប់ការវាយប្រហារថ្មីៗបន្ថែមទៀត»។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានឲ្យដឹងថា លោក Rustem Umerov ដែលជាអ្នកចរចាកំពូលរបស់លោក បានរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំផ្នែក «នយោបាយ» និង «បច្ចេកវិទ្យា» នាពេលថ្មីៗនេះនៅក្នុងអាមេរិក។ លោកប្រធានាធិបតីបានទទួលស្គាល់ថា វាច្បាស់ណាស់ថា សង្គ្រាមនៅអ៊ីរ៉ង់នាពេលបច្ចុប្បន្ន កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់អាមេរិក។ ទោះជាយ៉ាងណា លោកនៅតែមានសង្ឃឹមលើការគាំទ្រពីប្រជាជនអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅអឺរ៉ុបមួយនេះ។

រហូតមកដល់ពេលនេះ ការចរចាដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅមិនទាន់សម្រេចបានលទ្ធផលផ្លែផ្កានៅឡើយទេ ហើយថែមទាំងត្រូវបានរារាំងដោយសារជម្លោះដែលកំពុងផ្ទុះឡើងនៅអ៊ីរ៉ង់។ ការប្រកាសបទឈប់បាញ់របស់លោក ត្រាំ កាលពីពេលថ្មីៗនេះ បានផ្ដល់ក្ដីសង្ឃឹមខ្លះៗ ថា ការចរចាដឹកនាំដោយអាមេរិក ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី អាចនឹងត្រូវបន្តឡើងវិញក្នុងពេលឆាប់ៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ប្រធានសភា​អ៊ីរ៉ង់ ​ជះសម្តី​ទៅ​អាមេរិក​វិញ​ ដោយ​គ្មាន​កោត​ញញើត​សូម្បីបន្តិច​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម