ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ចោទប្រកាន់សារព័ត៌មានអាមេរិកថាជា «ជនក្បត់ជាតិ» ជុំវិញការផ្សាយដំណឹងអំពីអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើស្ថាប័នសារព័ត៌មានអាមេរិកមួយចំនួន ដោយលោកចាត់ទុកថា ការផ្សាយព័ត៌មានដែលអះអាងថា អ៊ីរ៉ង់កំពុងស្តារឡើងវិញនូវសមត្ថភាពយោធា គឺជាទង្វើក្បត់ជាតិ។

យោងតាមការចុះផ្សាយរបស់ UNN នាថ្ងៃទី១៣ ខែឧសភា នេះ នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះរបាយការណ៍ ដែលថា អ៊ីរ៉ង់បានគ្រប់គ្រងមូលដ្ឋានមីស៊ីលរបស់ខ្លួនឡើងវិញ និងនៅសេសសល់មីស៊ីលប្រហែល ៧០% នៃចំនួនដែលខ្លួនមានមុនពេលសង្គ្រាម។
លោកប្រធានាធិបតី បានហៅអ្នកសារព័ត៌មាន ដែលផ្សាយរឿងនេះថាជា មនុស្សកំសាក ដែលកំពុងតែប្រឆាំងនឹងប្រទេសរបស់ខ្លួនឯង។ លោកបានសរសេរនៅលើទំព័រ Truth Social ថា ការលើកឡើងអំពីភាពជោគជ័យផ្នែកយោធារបស់អ៊ីរ៉ង់ គឺជារឿងមិនពិត និងជារឿងដែលគួរឱ្យអស់សំណើចបំផុត។ លោកថែមទាំងបានចោទប្រកាន់ថា អ្នកផ្សាយព័ត៌មានទាំងនោះ កំពុងតែជួយជ្រោមជ្រែងសត្រូវ និងផ្តល់ក្តីសង្ឃឹមមិនពិតដល់អ៊ីរ៉ង់ ទាំងដែលអ៊ីរ៉ង់មិនគួរមានសង្ឃឹមអ្វីទាំងអស់។
នៅក្នុងសារដដែលនោះ លោក ត្រាំ បានអះអាងដោយភាពជឿជាក់ថា កម្លាំងយោធារបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។ លោកបានបន្ថែមទៀតថា កងទ័ពជើងទឹកអ៊ីរ៉ង់ ដែលមាននាវាចំនួន ១៥៩គ្រឿង គឺត្រូវបានលិចដល់បាតសមុទ្រអស់ទៅហើយ។ មិនតែប៉ុណ្ណោះ លោកបានប្រាប់ថា កងទ័ពអាកាសរបស់អ៊ីរ៉ង់ក៏ត្រូវបានបំផ្លាញ បច្ចេកវិទ្យាត្រូវបានបាត់បង់ ហើយមេដឹកនាំរបស់ពួកគេក៏មិនមែនជាមនុស្សដដែលទៀតដែរ ដោយស្ថានភាពប្រទេសអ៊ីរ៉ង់ទាំងមូល បានធ្លាក់ចុះដល់កម្រិតមហន្តរាយសេដ្ឋកិច្ច។
លោក ត្រាំ បានសង្កត់ធ្ងន់ចុងក្រោយថា មានតែអ្នកចាញ់ ជនអកតញ្ញូ និងមនុស្សល្ងង់ខ្លៅ ប៉ុណ្ណោះ ដែលអាចលើកយកហេតុផលមកតតាំង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សហរដ្ឋអាមេរិកបាន។ ការលើកឡើងរបស់លោក ត្រាំ នៅពេលនេះ បានឆ្លុះបញ្ចាំងពីភាពតានតឹងដ៏ខ្លាំងក្លារវាងរដ្ឋបាលរបស់លោក និងបណ្តាញសារព័ត៌មានអាមេរិក ចំពេលដែលសង្គ្រាមផ្លូវចិត្ត និងការចរចាអំពីសន្តិសុខមជ្ឈិមបូព៌ា កំពុងស្ថិតក្នុងភាពច្របូកច្របល់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


