Connect with us

ព័ត៌មានអន្ដរជាតិ

​លោក ត្រាំ សរសើរ​ លោក ស៊ី​ ស្ទើរ​មិនដាច់​ពីមាត់ ប៉ុន្តែ ​លោក ស៊ី មិនចាប់អារម្មណ៍ និង​ ​​សរសើរ​ត្រាំ សូម្បី​១ម៉ាត់​

បានផុស

នៅ

​ក្នុង​ជំនួប​ប្រវត្តិសាស្រ្ត​​​នៃ​មេដឹកនាំ​​​មហាអំណាច​កំពូល​ផុត​លេខ​​​១​និង​លេខ​​២ បាន​ធ្វើ​ឲ្យ​ពិភព​លោក​​តាមដាន​​​យ៉ាងយ​ក​ចិត្ត​ទុកដាក់​​ចំពោះ​កិច្ច​ពិភាក្សា​របស់​ពួកគេ​ ក្នុង​បរិបទ​ដែល​ពិភពលោក​​កំពុង​ស្ថិតក្នុង​​​​ភាព​បែក​បាក់​ និង​ការ​មិន​​​ទុកចិត្ត​គ្នា​យ៉ាង​ខ្លាំង​។

​​លោ​ក ត្រាំ ជួបលោក​ ស៊ី ក្នុង​​ដំណើរទស្សនកិច្ច​ទៅកាន់​ទីក្រុង​​​ប៉េកាំង​ នៅថ្ងៃទី១៤ខែ​​ឧសភា​ ២០២៦។ White House
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែល​កំពុង​ជាប់ផុង​ក្នុងសង្គ្រាម​​​ជាមួយអ៊ីរ៉ង់​​​ដោយសារ​ការ​ចរចា​មិនត្រូវ​គ្នា និង​បាន​អូសបន្លាយ​ពេល​ជាង​១០សប្តាហ៍​ទៅ​ហើយ​​ បាន​ធ្វើ​ដំណើរ​​​ពី​ទីក្រុង​វ៉ាស៊ីន​តោន​ទៅកាន់​ទីក្រុង​​ប៉េកាំង​ ដើម្បី​​ស្កាត់​​ទៅ​​ជួប​ប្រ​​​ធានាធិបតី​ចិន ស៊ី ជីនពីង​ ដែលកំពុង​​​កើន​ឡើង​​នូវ​ឥទ្ធិពល​​​សកល​យ៉ាង​ខ្លាំង​ដោយសារ​តែ​​​កា​រប្រកាន់​យក​​​នយោបាយសន្តិសហវិជ្ជមាន​ ពហុភាគី​​និយម​ ​និង ​​ការ​មិនជ្រែត​ជ្រែក​​កិច្ច​ការ​ប្រទេសដទៃ​។

​នៅ​ក្នុងការ​ចាប់ផ្តើម​ការ​សន្ទនា​រវាង​មេដឹកនាំ​ទាំងពីរ​ ដោយ​​អង្គុយពិភាក្សាទល់មុខគ្នា នៅក្នុងជំនួប​លើក​ដំបូង​ក្នុងរយៈពេល​​៩ឆ្នាំ ក្នុង​ក្នុង​កាលៈ​ទេសៈ​​ដ៏​​​តានតឺង​​នៃ​ទំនាក់​ទំនង​ពិភពលោក ​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ​ដូណាល់ ត្រាំ​ ​បាន​ចាប់​ផ្តើម​ដោយ​ការ​​លើក​សរសើរ​ម្តង​ហើយ​ម្តង​ទៀត ចំពោះ​បុគ្គលិក​លក្ខណៈ​​របស់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​។

លោក ត្រាំ និង​លោក ស៊ី អង្គុយ​​ជួបចរចា​​​គ្នា​នៅទីក្រុងប៉េកាំង។ New York Times

​យោង​​តាមវីដេអូដែលចែកចាយ​លើ​ បណ្តាញ​សង្គម ​​​លោក ត្រាំ ​បាន​​​ហៅ​​ លោក ស៊ី ជីនពីង ថា​ ជា«មេដឹកនាំដ៏អស្ចារ្យម្នាក់»​ និង ថែម​ទាំង​បាន​​ អត្ថាធិប្បាយថា ពណ៌នា​ លោក​ស៊ី​ ថា ជា​មិត្តរបស់លោក ហើយ លោក កី​មាន​កិត្តិយសដែល​បាន​​ធ្វើ​ជាមិត្ត​របស់​លោក ស៊ី​។ នៅ​ក្នុង​ពិធី​ថ្លែង​ជា​ច្រើន ​លោក ត្រាំ ច្រើន​តែ​ប្រើប្រាស់​សំនួន​វោហាស័ព្ទ​ផ្ទាល់​មាត់​ជា​ជាង​​ ​ការ​អាន​តាម​ខ្លឹមសារ​​ដែលបាន​ព្រៀង​​ទុក​ ដែលមើល​ទៅ​​ លោក បាន​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​​ច្រើន​ក្នុង​​ការ​ចាប់ផ្តើម​ការ​សន្ទនា​។​

​ងាក​ទៅ​ប្រធានាធិបតី ស៊ី ជីនពីងវិញ គឺ​​រាល់​ឃ្លា​ប្រយោគ​របស់​លោក បានរៀបចំ​​ព្រៀង​ទុក​​សម្រាប់​ការ​ថ្លែង​​ទៅកាន់​​សមភាគី​សហរដ្ឋអាមេរិក​។ ​លោក ស៊ី ដែល​​និយាយ​​​មិនប្រើប្រាស់​​អារម្មណ៍​មនោសញ្ចេតនា​ ​សម្រាប់​​ទំនាក់​ទំនង​ការ​ទូត​កម្រិតកំពូល​បែបនេះ ​បាន​លើក​ឡើង​ច្បាស់​ច្បាស់ និង មិន​មាន​​លក្ខណៈ​ទំនោរ​សរសើរ​បុគ្គល​ឡើយ។ ​

លោក ស៊ី ជីនពីង ​បាន​លើក​​ជា​សំណួរ​ត្រង់​ទៅកាន់លោក ត្រាំ ថា «ទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតរបស់ពិភពលោក។ យើងត្រូវតែធ្វើឱ្យវាដំណើរការ ហើយកុំធ្វើឲ្យវាខូចឡើយ»​។ នេះ​បើតាម​ការ​ដកស្រង់​របស់ Al Jazeera​។​

​នៅ​​​ក្នុងសំណួរ​ចំៗ​របស់​ លោក ស៊ី​ ដែល​លោក ត្រាំ ពិបាកនឹងឆ្លើយ​ គឺថា «តើយើងអាចធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងនាំមកនូវស្ថិរភាពកាន់តែច្រើនដល់ពិភពលោកបានទេ? តើយើងអាចផ្តោតលើសុខុមាលភាពរបស់ប្រជាជនយើង និងអនាគតនៃមនុស្សជាតិ ហើយរួមគ្នា​ដើម្បី​បង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ទំនាក់ទំនងទ្វេភាគីបានទេ?»។ ​

លោក ស៊ី បាន​ថ្លែង​ទៅកាន់ ត្រាំ ថា៖«​[យើង] បានជួបប្រជុំ និងហៅទូរស័ព្ទច្រើនដង ដែលធ្វើឲ្យទំនាក់ទំនងអាមេរិក-ចិនមានស្ថិរភាពជាទូទៅ»​។ ​លោក ស៊ី ក៏រំលេច​ដែរ​ថា៖«​ថ្ងៃនេះ ខ្ញុំ និងប្រធានាធិបតី ត្រាំ បានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅលើទំនាក់ទំនងចិន-អាមេរិក និងសក្ដានុភាពអន្តរជាតិ និងតំបន់»​។

​​​ក្នុ​ង​ជំនួប​នៅថ្ងៃ​ដំបូង​ ប្រធានាធិបតី​​​​នៃ​ប្រទេសមហា​​​អំណាច​ទាំង​ពីរ​ បាន​​​​ពិភាក្សា​គ្នា​​លើ​ប្រធានបទ​ជា​ច្រើន ទាំង​​ទ្វេភាគី បញ្ហា​​​តំបន់ និង​ពិភពលោក៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម