ព័ត៌មានអន្ដរជាតិ
ក្រោយឲ្យក្រុមហាម៉ាស ឈប់បាញ់គ្រាប់រ៉ុកកែត ហើយគាំទ្រអ៊ីស្រាអែល ប្រធានាធិបតីអាមេរិក និយាយបែបត្រជាក់ថា ប្រជាជនសមនឹងរស់នៅដោយសុវត្ថិភាព និងសន្តិសុខ
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយពី អំពើហិង្សាដែលកំពុងកើតមាន រវាងយោធាអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងវីដេអូមួយនាថ្ងៃឈប់សម្រាក នៃបុណ្យសាសនាឥស្លាម Eid ។
ដោយអង្គុយក្បែរជំទាវទី ១ លោក Biden បាននិយាយថា “ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏សមនឹងទទួលបានការរស់នៅ ប្រកបដោយសុវត្ថិភាព និងសន្តិសុខផងដែរ” ។
លោកប្រធានាធិបតី បាននិយាយថា “រដ្ឋបាលរបស់ខ្ញុំ នឹងបន្តចូលរួមជាមួយប៉ាឡេស្ទីន អ៊ីស្រាអែល និងដៃគូក្នុងតំបន់ផ្សេងទៀត ដើម្បីធ្វើការឆ្ពោះទៅរកភាពស្ងប់ស្ងាត់ ប្រកបដោយចីរភាព” ។
ដំបូងឡើយ រដ្ឋបាលលោក Biden បានសន្យាថា នឹងធ្វើឲ្យជម្លោះមួយនេះ កាន់តែធំឡើង ស្របពេលដែលមានការអះអាង គាំទ្រដល់អ៊ីស្រាអែល ។
ទន្ទឹមនោះ យោងតាមការចុះផ្សាយ ដោយសារព័ត៌មានជប៉ុន NHK កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់លើក្រុមឥស្លាមជ្រុលនិយម ហាម៉ាស ដើម្បីបញ្ឈប់ការបាញ់គ្រាប់រ៉ុកកែត ចូលទឹកដីអ៊ីស្រាអែល នៅក្នុងការហៅទូរស័ព្ទលើកដំបូងរបស់លោក ចាប់តាំងពីបានចូលកាន់តំណែងជាប្រធានាធិបតី ទៅកាន់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ។
នៅថ្ងៃដដែលនោះលោក Biden ក៏បានពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu តាមទូរស័ព្ទផងដែរ ។ សេចក្តីថ្លែងការណ៍មួយទៀត របស់សេតវិមាននិយាយថា លោក Biden បានថ្កោលទោស ចំពោះការវាយប្រហារដោយឥតរើសមុខ ប្រឆាំងនឹងអ៊ីស្រាអែល និងបានបញ្ជាក់ជាថ្មី នូវការគាំទ្រយ៉ាងខ្លាំងរបស់លោក ចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ប្រឆាំងនឹងការវាយប្រហារដោយគ្រាប់រ៉ុកកែត ពីក្រុមហាម៉ាស ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ អ៊ីស្រាអែល បានវាយប្រហារតាមអាកាសលើទីតាំងតំបន់ហ្គាហ្សាជាង ១,៥០០ កន្លែង និងស្លាប់មនុស្សចំនួន ១៩៧ នាក់ ក្នុងនោះមានកុមារ ៥៨ នាក់ ខណៈមានអ្នករងរបួស ១,២៣៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


