ព័ត៌មានអន្ដរជាតិ
WHO ដាក់កំហិត ប្រទេសនីមួយៗត្រូវចាក់វ៉ាក់សាំងកូវីដឲ្យបានយ៉ាងតិច ១០ ភាគរយនៃចំនួនប្រជាជនរបស់ពួកគេនៅត្រឹមខែកញ្ញា
ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យប្រទេសនានា ចូលរួមសហការជាមួយការខិតខំរបស់ខ្លួន ដើម្បីធានាការចែកចាយវ៉ាក់សាំងជំងឺកូវីដ ១៩ ដោយស្មើភាពគ្នា ។ បច្ចុប្បន្ន WHO មានបំណងឲ្យប្រទេសនីមួយៗ ត្រូវចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិច ១០ ភាគរយនៃចំនួនប្រជាជនរបស់ពួកគេ នៅត្រឹមខែកញ្ញា ។
លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានថ្លែងបែបនេះនៅឯសន្និបាតប្រចាំឆ្នាំ របស់អង្គការដែលបានចាប់ផ្តើមធ្វើឡើង កាលពីថ្ងៃចន្ទក្នុងទ្រង់ទ្រាយតាមប្រព័ន្ធទូរគមនាគមន៍ ខណៈសមាជិកទាំងអស់របស់ខ្លួនចំនួន ១៩៤ នាក់ក៏បានចូលរួមផងដែរ ។

លោក Tedros បានកត់សម្គាល់ថា ជាង ៧៥ ភាគរយនៃវ៉ាក់សាំងទាំងអស់ ត្រូវបានចាក់ក្នុងប្រទេសចំនួន ១០ ប៉ុណ្ណោះ ។ លោកបានហៅបញ្ហានេះថាជា “វិសមភាពដ៏គួរឲ្យស្អប់ខ្ពើម” ហើយបាននិយាយថា វាកំពុងតែបង្កឲ្យមានជំងឺរាតត្បាត រហូតមកដល់ពេលនេះ ។
លោក Tedros ជំរុញឲ្យប្រទេសនានា ផ្តល់ជំនួយដល់កម្មវិធី COVAX ដែលជាក្របខ័ណ្ឌបង្កើតឡើង ដើម្បីចែកចាយវ៉ាក់សាំងដោយស្មើភាព ។

គួរបញ្ជាក់ថា សន្និបាតនេះ មានរយៈពេលរហូតដល់ ថ្ងៃអង្គារសប្តាហ៍ក្រោយ ។ អ្នកចូលរួមនឹងពិភាក្សា លើប្រធានបទរួមទាំងការស្រាវជ្រាវឯករាជ្យ លើវិធានការប្រឆាំងនឹងការឆ្លង របស់ប្រទេសនីមួយៗជាដើម ។
ទន្ទឹមនោះ ពួកគេក៏ត្រូវបានគេរំពឹងថា នឹងអនុម័តផែនការ ដើម្បីបង្កើនការត្រៀមលក្ខណៈជាអន្តរជាតិ ប្រឆាំងនឹងជំងឺឆ្លងថ្មីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ WHO ថា តួលេខអ្នកស្លាប់ដោយកូវីដនៅទូទាំងពិភពលោក មានច្រើនជាង ២ ទៅ ៣ ដងនៃចំនួនបច្ចុប្បន្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


