ព័ត៌មានអន្ដរជាតិ
មេដឹកនាំសភាឥណ្ឌា ហៅការសម្អាតផ្នូរនៅតាមដងទន្លេគង្គា ថាជា “អំពើសាងបាបកម្ម”
មេដឹកនាំសភាលោកស្រី Priyanka Gandhi Vadra បានហៅ ការដកយកក្រណាត់គ្របសព ជនរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅតាមបណ្តោយដងទន្លេ គង្គារ ថាជា “អំពើបាប”។

ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ សពជនរងគ្រោះកូវីដអណ្តែតទឹក នៅក្នុងទន្លេគង្គា បានបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាជ្ញាធរនិងប្រជាជនដែលរស់នៅខ្សែទឹកខាងក្រោមក្នុងរដ្ឋ Uttar Pradesh និង Bihar។ ក៏មានរបាយការណ៍អំពីការបញ្ចុះសពទ្រង់ទ្រាយធំ នៅតាមដងទន្លេផងដែរ។ សពទាំងនោះ ត្រូវបានគេគ្របជាមួយក្រណាត់ពណ៌ទឹកក្រូច នៅក្រោមវាលខ្សាច់ពណ៌ស។

ឥឡូវនេះ មានវីដេអូឃ្លីបជាច្រើនបានលេចឡើងចេញពីទីក្រុង Prayagraj នៃរដ្ឋ Uttar Pradesh ដែលនៅទីនោះ កម្មករក្រុងត្រូវបានគេមើលឃើញ កំពុងទាញក្រណាត់ពណ៌លឿងដែលគ្របពីលើផ្នូរ។ ការអនុវត្តប្រហាក់ប្រហែលគ្នានេះ ក៏ត្រូវបានធ្វើឡើងនៅឯទីក្រុង Unnao ផងដែរ។ ពួកគេក៏បានយកឬស្សីដែលប្រើសម្រាប់ការខណ្ឌចែកផ្នូរ ចេញផងដែរ។

លោកស្រី Priyanka Gandhi បានបង្ហោះ Twitter ថា “ពួកគេមិនបានទទួលការព្យាបាលត្រឹមត្រូវទេ ពេលនៅរស់។ ដូច្នេះ ពួកគេជាច្រើន មិនបានទទួលពិធីសាសនាចុងក្រោយត្រឹមត្រូវឡើយ។ ហើយឥឡូវនេះ សូម្បីក្រណាត់គ្របសព ក៏ត្រូវបានគេយកចេញពីផ្នូររបស់ពួកគេដែរ”។

លោកស្រី Gandhi សរសេរថា “ឥឡូវនេះ រដ្ឋាភិបាល កំពុងធ្វើទង្វើមានបាបកម្ម”។

របាយការណ៍បានលើកឡើងថា អ្នកស្លាប់ត្រូវបានគេបោះចូលទៅក្នុងទឹកទន្លេ ដោយសារតែហេតុផលជាច្រើនរួមមាន សាច់ញាតិគ្មានលុយរៀបចំពិធីបូជា, ខ្វះឧស និងកន្លែងបូជាមានសពច្រើនពេកដោយសារតែអ្នកស្លាប់មានកម្រិតខ្ពស់បំផុត ក្នុងរលកទី២នៃជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ ឥណ្ឌា ផ្ទុះជំងឺមួយប្រភេទទៀត សាហាវជាងមេរោគ “ផ្សិតខ្មៅ”
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


