ព័ត៌មានអន្ដរជាតិ
មេ WHO ជំរុញប្រទេសទាំងអស់គាំទ្រសន្ធិសញ្ញារោគរាតត្បាត ហើយព្រមានថា គ្រោះថ្នាក់ពីកូវីដមិនទាន់ផុតឡើយ
លោក Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ បានអំពាវនាវដល់ប្រទេសទាំងអស់ ឲ្យគាំទ្រដល់សន្ធិសញ្ញាត្រៀមបង្ការរោគត្បាតរាតត្បាត ដោយព្រមានថា វានឹងជា “កំហុសដ៏ធំធេងមួយ” ក្នុងការគិតថា គ្រោះថ្នាក់នៃជំងឺកូវីដ ១៩ បានកន្លងផុតទៅហើយ ។
លោក Tedros បានធ្វើការអំពាវនាវ នៅក្នុងសុន្ទរកថាបិទរបស់គាត់ នៅឯសន្និបាតសុខភាពពិភពលោក (WHA) ដោយកត់សម្គាល់ថា “នេះគឺជាគំនិត ហើយពេលវេលាបានមកដល់ហើយ” ។

ប្រធាន WHO រូបនេះបាននិយាយថា “អនុសាសន៍មួយដែលខ្ញុំជឿថា នឹងធ្វើបានល្អបំផុតក្នុងការពង្រឹង ទាំង WHO និងសន្តិសុខសុខភាពពិភពលោក គឺអនុសាសន៍សម្រាប់សន្ធិសញ្ញាស្តីពីការត្រៀមបង្ការ និងការឆ្លើយតបរោគរាតត្បាត ដែលអាចប្រសើរឡើងដូចអ្វីដែលខ្ញុំបាននិយាយកាលពីមុននោះ ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋជាសមាជិក និងកិច្ចសហប្រតិបត្តិការ ជាដើម” ។
លោកបានកត់សម្គាល់ថា ពិភពលោកត្រូវការការប្តេជ្ញាចិត្តយូរអង្វែង ខណៈដែលនិរន្តរភាពត្រូវបានបង្កប់ នៅក្នុងសន្ធិសញ្ញាផ្លូវការមួយ ។ បច្ចុប្បន្នភ្នាក់ងារបង្កជំងឺ មានអំណាចច្រើនជាង អង្គការសុខភាពពិភពលោកទៅទៀត ។

លោក Tedros បាននិយាយថា ពួកគេបានកេងចំណេញ ពីទំនាក់ទំនងរបស់យើង ហើយបង្ហាញពីវិសមភាព និងការបែកបាក់របស់យើង ។ សុវត្ថិភាពរបស់ប្រជាជនពិភពលោក មិនអាចពឹងផ្អែកតែលើសុច្ឆន្ទៈរបស់រដ្ឋាភិបាល នោះទេ ។
សន្ធិសញ្ញាស្តីពីការត្រៀមបង្ការរោគរាតត្បាត បានឈានមុខគេនៅខែមីនា ដោយមានគោលបំណងតម្រូវឲ្យប្រទេសទាំងអស់ រួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតនាពេលអនាគត ដោយធ្វើឲ្យទំនោរជាតិនិយមមានលក្ខណៈខុសប្លែកពីគ្នា ដែលជំរុញឲ្យប្រទេសនានាស្វែងរកការឆ្លើយតបជាសកលចំពោះវិបត្តិនោះ ។

ទន្ទឹមនោះ សំណើរនេះត្រូវបានគាំទ្រដោយមេដឹកនាំ និងមន្រ្តីពិភពលោកជាង ២០ នាក់មកពីទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិកខាងត្បូង និងអាស៊ី ជាដើម ក្នុងនោះរួមមានប្រធានាធិបតី រវ៉ាន់ដាន់ Paul Kagame ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta ប្រធានាធិបតីទុយនេស៊ីលោក Kais Saied ប្រធានាធិបតីសេណេហ្គាល់លោក Macky Sall ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ។
ជាចុងក្រោយ WHO បានបង្ហាញពីភាពចាំបាច់ នៃការរួបរួមគ្នាជាសកលដើម្បីកម្ចាត់វីរុសនេះ ។ ពីការធ្វើសមកាលកម្មយុទ្ធសាស្ត្រជាតិ ដល់ការចែករំលែក ទិន្នន័យវិទ្យាសាស្ត្រសំខាន់ៗ អគ្គនាយករបស់ទីភ្នាក់ងារនេះ បានអំពាវនាវម្តងហើយម្តងទៀត ដល់ប្រជាជាតិទាំងអស់ឲ្យឆ្លើយតប នឹងយុទ្ធសាស្ត្ររបស់ពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ WHO ដាក់ឈ្មោះវីរុសបំប្លែងខ្លួនអង់គ្លេស ឥណ្ឌា និងផ្សេងទៀតដោយអក្សរក្រិក
ចុចអាន ៖ មេ WHO ព្រមានថា ពិភពលោកនឹងបន្តជួប “វីរុសដែលសាហាវជាងនេះ” ទាំងការឆ្លង និងស្លាប់ នាពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


