កូវីដ-១៩
មេ WHO ព្រមានថា ពិភពលោកនឹងបន្តជួប “វីរុសដែលសាហាវជាងនេះ” ទាំងការឆ្លង និងស្លាប់ នាពេលខាងមុខ
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានចេញការព្រមានយ៉ាងខ្លាំងដល់ប្រទេសនានា នៅពេលថ្លែងទៅកាន់សន្និបាតប្រចាំឆ្នាំ ដែលមានការចូលរួម ពីរដ្ឋជាសមាជិកចំនួន ១៩៤ របស់ខ្លួនថា “ពិភពលោកនៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង ហើយកំពុងប្រឈមបញ្ហាដូចភ្លើងឆេះព្រៃ ទោះបីជាអត្រាទទួលការចាក់វ៉ាក់សាំង របស់ពួកគេជោគជ័យក៏ដោយ” ។

ទន្ទឹមនោះ លោកក៏បានសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងជាសកល របស់បុគ្គលិកពេទ្យដែលកំពុងប្រយុទ្ធ នៅជួរមុខនៃវិបត្តិសុខភាពមួយនេះ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ដរាបណាវីរុស SARS-CoV-2 និងវីរុសបំប្លែងខ្លួននៅតែបន្តរីករាលដាលនោះ គ្មានកន្លែងសម្រាប់ភាពរីករាយឡើយ ។
លោកបាននិយាយថា “សូមកុំធ្វើឲ្យមានកំហុសអ្វីបន្ថែមទៀត នេះមិនមែនជាលើកចុងក្រោយទេ ដែលពិភពលោកប្រឈមមុខនឹង ការគំរាមកំហែងនៃជំងឺរាតត្បាត ។ វាជាការវិវត្តដ៏ប្រាកដប្រជាមួយ ដែលថានឹងមាន វីរុសមួយផ្សេងទៀត ដែលមានសក្តានុពលក្នុងការចម្លង និងស្លាប់ច្រើនជាងមេរោគនេះ” ។

លោក Tedros បានកត់សម្គាល់ថា ជាង ៧៥ ភាគរយនៃវ៉ាក់សាំងទាំងអស់ ត្រូវបានចាក់ក្នុងប្រទេសចំនួន ១០ ប៉ុណ្ណោះ ។ លោកបានហៅបញ្ហានេះថាជា “វិសមភាពដ៏គួរឲ្យស្អប់ខ្ពើម” ហើយបាននិយាយថា វាកំពុងតែបង្កឲ្យមានជំងឺរាតត្បាត រហូតមកដល់ពេលនេះ ។
ស្របពេលជាមួយគ្នានេះ លោក Tedros បានគូសបញ្ជាក់ពីគោលដៅថ្មី ដែលត្រូវបានកំណត់សម្រាប់ការពារប្រជាជន នៅក្នុងប្រទេសក្រីក្របំផុត ពីរោគរាតត្បាតជាសកលមួយនេះ ។ លោកក៏បានជំរុញឲ្យបណ្តាប្រទេសនានា បរិច្ចាគវ៉ាក់សាំងទៅឲ្យគម្រោង COVAX ដែលគ្រប់គ្រងដោយ WHO និងសម្ព័ន្ធវ៉ាក់សាំង GAVI ជាដើម ។

ជាចុងក្រោយមេ WHO រូបនេះបានបន្ថែមថា “ការបរិច្ចាគ ឬការចែកចាយវ៉ាក់សាំង គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីបញ្ឈប់ការឆ្លងរាតត្បាត និងការស្លាប់ ជួយសង្គ្រោះបុគ្គលិកថែទាំសុខភាពរបស់យើង ឲ្យមានសុវត្ថិភាព ក៏ដូចជាបើកសង្គម និងសេដ្ឋកិច្ចឡើងវិញ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


