Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំ៣ប្រភេទ ឥណ្ឌា ឈប់ឲ្យប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ

បានផុស

នៅ

អគ្គនាយកដ្ឋានសេវាកម្មសុខភាពរបស់ក្រសួងសុខាភិបាលឥណ្ឌា (DGHS) បានចេញសេចក្តីណែនាំ កែតម្រូវលើការគ្រប់គ្រងអ្នកជំងឺកូវីដ ដោយឈប់ឲ្យប្រើថ្នាំ Ivermectin, Hydroxychloroquine និង Favipiravir បន្ទាប់ពីថ្នាំទាំង៣នេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការព្យាបាល។

គោលការណ៍ណែនាំនេះ ខុសពីគោលការណ៍ណែនាំដែលផ្តល់ដោយក្រសួងសុខាភិបាល ដែលបានផ្តល់អនុសាសន៍ឲ្យប្រើទាំងថ្នាំ Ivermectin និង Hydroxychloroquine។

គោលការណ៍ណែនាំថ្មី ក៏មិនបាននិយាយពីការប្រើថ្នាំបាញ់តាមច្រមុះ និងការប្រើប្រាស់វីតាមីនសម្រាប់ការព្យាបាលកូវីដផងដែរ ដែលផ្ទុយនឹងការផ្តល់យោបល់នៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល។

យោងតាមមន្រ្តីបានឲ្យដឹងថា ថ្នាំ Ivermectin, Hydroxychloroquine និង Favipiravir ដែលប្រើសម្រាប់អ្នកជំងឺមិនបញ្ចេញរោគសញ្ញានិងអ្នកជំងឺស្រាល ត្រូវបានដកចេញពីគោលការណ៍ណែនាំរបស់ DGHS បន្ទាប់ពីក្រុមអ្នកជំនាញរកឃើញថា ពួកគេមិនបានជួយអ្នកជំងឺដែលឆ្លងវីរុសទេ។

Govt drops Ivermectin, HCQ and favipiravir from Covid-19 treatment list |  Latest News India - Hindustan Times

គោលការណ៍ណែនាំបន្ថែមថា ថ្នាំ Remdesivir ដែលជាថ្នាំប្រឆាំងវីរុស មានតម្រូវការខ្លាំងនៅក្នុងប្រទេសឥណ្ឌា ត្រូវបានប្រើតែក្នុងករណីខ្លះប៉ុណ្ណោះ ជាពិសេសសម្រាប់អ្នកជំងឺកូវីដនៅមន្ទីរពេទ្យដែលមានរោគសញ្ញាមធ្យមឬធ្ងន់ធ្ងរ និងអ្នកដែលត្រូវបានគេផ្តល់ជំនួយអុកស៊ីសែនក្នុងរយៈពេលដប់ថ្ងៃបន្ទាប់ពីការចាប់ផ្តើមមានជំងឺ។

ចំពោះការប្រើប្រាស់ថ្នាំ Tocilizumab ដែលក៏មានតម្រូវការខ្ពស់ផងដែរនោះ, DGHS បាននិយាយថា វាគួរតែត្រូវបានប្រើសម្រាប់តែអ្នកជំងឺធ្ងន់ធ្ងរនិងដំណាក់កាលចុងក្រោយប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ ថ្មីទៀត! សាច់ញាតិអ្នកស្លាប់ដោយសារកូវីដ វាយពេទ្យឥណ្ឌា ផ្អើលបន្ទប់ ICU (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម