ព័ត៌មានអន្ដរជាតិ
ល្អណាស់ អាមេរិកនឹងបរិច្ចាគវ៉ាក់សាំង Pfizer ៥០០លានដូសដល់ប្រទេសក្រីក្រ
រដ្ឋាភិបាលប្រធានាធិបតីអាមេរិក ចូ បៃដិន គ្រោងទិញវ៉ាក់សាំងការពារកូវីដ-១៩ Pfizer ចំនួន៥០០លានដូសដើម្បីបរិច្ចាគទៅឲ្យប្រទេសជិត១០០ទូទាំងពិភពលោកក្នុងរយៈពេលជិតពីរឆ្នាំខាងមុខ។ នេះបើយតាមប្រភពដែលប្រាប់អ្នកសារព័ត៌មាន។
ប្រភពបាននិយាយថា សហរដ្ឋអាមេរិកទំនងជាចែកវ៉ាក់សាំងការពារកូវីដ-១៩ចំនួន២០០លានដូសនៅក្នុងឆ្នាំ២០២១នេះ និងគ្រោងចែកចំនួន៣០០លានដូសទៀតនៅពាក់កណ្តាលដើមឆ្នាំ២០២២ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងទ្វីបអាហ្វ្រិកប្រមាណ៩២។

ការបរិច្ចាគនេះនឹងធ្វើឡើងតាមរយៈកម្មវិធី COVAX ដែលចែកចាយវ៉ាក់សាំងការពារកូវីដ-១៩ទៅប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ កម្មវិធីនេះផ្តួចផ្តើមឡើងដោយអង្គការសុខភាពពិភពលោក និងសម្ព័ន្ធវ៉ាក់សាំង និងថ្នាំបង្ការសកល (GAVI)។
តាមប្រភពមួយបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងប្រកាសពីគម្រោងនៅថ្ងៃព្រហស្បតិ៍នេះក្នុងកិច្ចប្រជុំកំពូលនៃប្រទេសអ្នកមាន G7 នៅប្រទេសអង់គ្លេស។
ប្រភពបាននិយាយថា កិច្ចព្រមព្រៀងទិញវ៉ាក់សាំងត្រូវបានចរចារបួនសប្តាហ៍ហើយដោយអ្នកសម្របសម្រួលឆ្លើយតបកូវីដ-១៩របស់សេតវិមាន លោក Jeff Zients និងក្រុមការងារជំងឺនេះ។
សារព័ត៌មាន CNBC បានផ្សាយនៅថ្ងៃពុធថា សហរដ្ឋអាមេរិកក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនវ៉ាក់សាំង Moderna ដើម្បីទិញសម្រាប់ការបរិច្ចាគដល់ប្រទេសផ្សេងដែរ។
អ្នកនាំពាក្យវ៉ាក់សាំង Moderna ម្នាក់បាននិយាយថា ក្រុមហ៊ុនបានចាប់អារម្មណ៍ដែលមានលទ្ធផលផ្តល់វ៉ាក់សាំងរបស់ខ្លួនដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបរិច្ចាគទៅប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ប៉ុន្តែមិនបានបញ្ជាក់លំអិតទេ។
រហូតដល់ពេលនេះទាំងសេតវិមាន និងក្រុមហ៊ុនវ៉ាក់សាំង Pfizer មិនទាន់បញ្ជាក់ផ្លូវការឡើយជុំវិញបញ្ហានេះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានមុនពេលឡើងយន្តហោះ Air Force One ទៅកាន់ប្រទេសអង់គ្លេសថា លោកមានយុទ្ធសាស្ត្រវ៉ាក់សាំងសកលមួយ និងអាចប្រកាសនាពេលខាងមុខ ប៉ុន្តែមិនបានរៀបរាប់លំអិតទេ។

សេតវិមានបានស្ថិតក្រោមសម្ពាធកំពុងកើនឡើងដូចភ្នំដើម្បីឲ្យបរិច្ចាញវ៉ាក់សាំងការពារកូវីដ-១៩ដល់ប្រទេសដទៃ។
កន្លងមក សហរដ្ឋអាមេរិកកំណត់បរិច្ចាគវ៉ាក់សាំងចំនួន៨០លានដូសដល់ប្រទេសក្រីក្រទូទាំងពិភពលោកត្រឹមបំណាច់ខែមិថុនានេះ ហើយក៏បានចែកជាបន្តបន្ទាប់ដែរ។ កាលពីដើមឆ្នាំនេះ អាមេរិកក៏បានសន្យានូវទឹកប្រាក់៤ប៊ីលានដុល្លារអាមេរិកដល់ COVAX និងជំរុញឲ្យប្រទេសអ្នកមានដទៃទៀតធ្វើការបរិច្ចាគដែរ។
ក្រុមហ៊ុនវ៉ាក់សាំង Pfizer បាននិយាយ ខ្លួនរំពឹងផលិតវ៉ាក់សាំងបានឲ្យច្រើនតាមអាចធ្វើទៅបានគឺ ៣ប៊ីលានដូសនៅក្នុងឆ្នាំ២០២១នេះ និងបន្តឲ្យបាន៤ប៊ីលានដូសនៅឆ្នាំថ្មីខាងមុខ។
បើតាមកាសែត New York Times បានផ្សាយថា អាមេរិកនឹងទិញវ៉ាក់សាំងនេះក្នុងតម្លៃមិនរកប្រាក់ចំណេញដែលបានស្រងសំដីពីបុគ្គលដែលដឹងរឿង។ ពួកគេក៏បានផ្សាយថា នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla ក៏នឹងអមលោកប្រធានាធិបតី ចូ បៃដិន ក្នុងពេលប្រកាសផងដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


