ព័ត៌មានអន្ដរជាតិ
សភារុស្ស៊ីកំពុងពិនិត្យមើលថាតើលោក ពូទីន អាចកាន់អំណាចបានទៀតអត់
កាលពីថ្ងៃអង្គារ សមាជិកសភាបីរូបបានណែនាំសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បន្តកាន់តំណែង២អាណត្តិទៀតដោយមួយអាណត្តិមានរយៈពេល៦ឆ្នាំ។
លោក Pavel Krasheninnikov, លោកស្រី Olga Savastyanova និងលោក Andrey Klishas បានបង្ហាញសេចក្តីព្រាងច្បាប់នេះដល់សភាជាន់ទាប (State Duma) ដើម្បីអនុវត្តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផ្តល់សិទ្ធិឲ្យប្រធានាធិបតីកំពុងកាន់អំណាចរូបនេះឈរឈ្មោះសម្រាប់តំណែងជាប្រមុខរដ្ឋម្តងទៀត។

សេចក្តីព្រាងច្បាប់នេះក៏បង្ហាញពីការទាមទារថ្មីសម្រាប់បេក្ខជនតែងតាំងប្រធានាធិបតីផងដែរដែលតម្រូវការរួមមាន៖ បេក្ខជនត្រូវតែជាពលរដ្ឋរុស្ស៊ីដែលមានអាយុមិនក្រោម៣៥ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍នៅក្នុងប្រទេសនេះយ៉ាងហោចណាស់២៥ឆ្នាំហើយមិនត្រូវឬធ្លាប់មិនសញ្ជាតិឬទីលំបរទេសទេលើកលែងតែអ្នកដែលមានប្រភពមកពីតំបន់ Crimea ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការបោះឆ្នោតលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ខែមិថុនាដល់ថ្ងៃទី១ខែកក្កដាដែលមានប្រជាជនរុស្ស៊ី៧៧,៩ភាគរយបានបោះឆ្នោតគាំទ្រនិង២១,២៧ភាគរយជំទាស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


