ព័ត៌មានអន្ដរជាតិ
មិនទុកយូរឡើយ! តៃវ៉ាន់ ចាប់ផ្ដើមចាក់វ៉ាក់សាំងទទួលបានពី ជប៉ុន ជាមួយវិធីសាស្ត្រមិនឲ្យលំបាកដល់មនុស្សចាស់
តៃវ៉ាន់ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាមួយនឹងវ៉ាក់សាំង AstraZeneca ដែលបរិច្ចាគដោយប្រទេសជប៉ុន ។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្រកាសពីការចាប់ផ្តើមចាក់វ៉ាក់សាំងនេះ កាលពីថ្ងៃអង្គារនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Twitter របស់លោកស្រី ហើយបានសរសេរជាភាសាជប៉ុនថា “អរគុណជប៉ុន!” ។
ក្នុងយុទ្ធនាការនោះ តៃវ៉ាន់ បានដាក់មនុស្សដែលមានអាយុចាប់ពី ៧៥ ឆ្នាំឡើងទៅ ក្នុងបញ្ជីអាទិភាពនៃការទទួលថ្នាំបង្ការ បន្ថែមពីលើបុគ្គលិកសុខាភិបាល ។

ទន្ទឹមនោះ ក្នុងយុទ្ធនាការដដែលនេះ ទីក្រុងភាគខាងត្បូង Kaohsiung នៃកោះតៃវ៉ាន់ កំពុងប្រើវិធីចាក់វ៉ាក់សាំងតាមការណែនាំដោយទីក្រុង Umi ក្នុងខេត្ត Fukuoka ភាគនិរតីនៃប្រទេសជប៉ុន ។
តាមវិធីសាស្ត្រនេះ មនុស្សចាស់នៅកន្លែងចាក់វ៉ាក់សាំង តម្រូវឲ្យអង្គុយមួយកន្លែង ខណៈពេលដែលគ្រូពេទ្យ និងគិលានុបដ្ឋាយិការ បានដើរចាក់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ។

វិធីសាស្ត្រនេះបានទាក់ទាញចំណាប់អារម្មណ៍ លើបណ្តាញសង្គមនៅតៃវ៉ាន់ និងកំពុងទទួលបានការកោតសរសើរថាមានប្រសិទ្ធភាព ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន កំពុងផ្សាយពីវិធីសាស្ត្រនេះដោយហៅវាថា “Umi-machi style” ។
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១.២៤ លានដូស ដោយឥតគិតថ្លៃដល់តៃវ៉ាន់កាលពីដើមខែនេះ ខណៈកោះនេះបានមើលឃើញការកើនឡើង នូវករណីឆ្លងជំងឺកូវីដ ១៩ ចាប់តាំងពីពាក់កណ្តាលខែឧសភា ដោយគិតត្រឹមពេលនេះ កោះតៃវ៉ាន់មានអ្នកឆ្លងសរុប ១៣,២៤១ ករណី អ្នកស្លាប់ ៤៦០ នាក់ និងអ្នកជាសះស្បើយ ៨,០៤២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


