Connect with us

ព័ត៌មានអន្ដរជាតិ

ប្រុសៗចាក់វ៉ាក់សាំង Moderna ហើយកុំភ័យ មិនបង្កគ្រោះថ្នាក់ដល់ការមានកូនឡើយ

បានផុស

នៅ

ការស្រាវជ្រាវមួយបានរកឃើញថា វ៉ាកសាំង Moderna មិនបង្កគ្រោះថ្នាក់ដល់ការមានកូនរបស់បុរសនោះទេ ហើយមេជីវិតឈ្មោលនៅតែស្ថិតក្នុងកម្រិត ដែលមានសុខភាពល្អ បន្ទាប់ពីពួកគេទទួលការចាក់ពេញ ២ ដូស ។

ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត JAMA បានប្រមូលសំណាកទឹកកាមពីអ្នកស្ម័គ្រចិត្តជាបុរស មានសុខភាពល្អចំនួន ៤៥ នាក់អាយុពី ១៨ ឆ្នាំទៅ ៥០ ឆ្នាំ បន្ទាប់ពីតមរួមភេទពី ២ ទៅ ៧ ថ្ងៃ មុនទទួលការចាក់វ៉ាក់សាំងដូសដំបូង និងប្រមាណ ៧០ ថ្ងៃ បន្ទាប់ពីការចាក់លើកទី ២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវបានរកឃើញថា នៅក្នុងការស្រាវជ្រាវអំពីកម្រិតមេជីវិតឈ្មោលមុន និងក្រោយការចាក់វ៉ាក់សាំង Moderna ចំនួន ២ ដូស មិនមានការថយចុះណាមួយគួរឲ្យកត់សម្គាល់ សម្រាប់ការមានកូនក្នុងចំណោមបុរសដែលមានសុខភាពល្អនោះទេ ។

អ្នកស្រាវជ្រាវបាននិយាយទៀតថា ផ្ទុយទៅវិញបរិមាណទឹកកាម និងចលនាទឹកកាម ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់វិញផងដែរ ។

ពួកគេបាននិយាយថា ដោយសារវ៉ាក់សាំង Moderna ផលិតតាមប្រភេទបច្ចេកវិទ្យា mRNA និងមិនមែនជាវ៉ាក់សាំងចាក់បញ្ចូលវីរុសសកម្មចូលនោះ វ៉ាក់សាំងនេះនឹងប៉ះពាល់ដល់កម្រិតមេជីវិតឈ្មោលនោះទេ ។

គួររំឭកថា វ៉ាក់សាំង Moderna ទទួលបានអនុម័តប្រើប្រាស់ជាបន្ទាន់ពី WHO កាលពីដើមខែឧសភា ហើយវ៉ាក់សាំងនេះ មានប្រសិទ្ធភាពការពារជំងឺកូវីដ ១៩ ចំនួន ៩០ ភាគរយ និងការពារហានិភ័យនៃការឆ្លងរយៈពេល ៦ ខែ បន្ទាប់ពីការចាក់លើកទី ២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ វ៉ាក់សាំង Moderna ជិតទទួលបានការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់សម្រាប់កុមារអាយុពី ១២ ទៅ ១៧ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម