Connect with us

ព័ត៌មានអន្ដរជាតិ

ដល់ថ្ងៃហើយ ឥណ្ឌា ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដឥតគិតថ្លៃដល់មនុស្សពេញវ័យ ក្រោយរដ្ឋាភិបាលចំណាយឲ្យក្រុមហ៊ុនផលិតរួចរាល់

បានផុស

នៅ

រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi នៅថ្ងៃចន្ទនេះបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយមិនគិតថ្លៃសម្រាប់មនុស្សទាំងអស់ដែលមានអាយុពី ១៨ ឆ្នាំឡើងទៅប្រមាណ ៩៤០ លាននាក់ ។

ឥណ្ឌា កំពុងប្រើប្រាស់វ៉ាក់សាំងផលិតក្នុងស្រុកចំនួនពីរ មួយគឺ Covishield ដែលផ្គត់ផ្គង់នៅកន្លែងផ្សេងក្រោមស្លាក AstraZeneca និងផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ។ វ៉ាក់សាំងមួយទៀតឈ្មោះ Covaxin បង្កើតដោយក្រុមហ៊ុនឱសថ Bharat Biotech ខណៈវ៉ាក់សាំង Sputnik V របស់រុស្ស៊ីក៏ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់នេះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន វិទ្យាស្ថាន Serum កំពុងលក់វ៉ាក់សាំង Covishield ទៅឲ្យរដ្ឋាភិបាលសហព័ន្ធក្នុងតម្លៃ ១៥០ រូពី (ស្មើ ២ ដុល្លារ) ក្នុងមួយដូស ពោលរដ្ឋាភិបាលរបស់រដ្ឋត្រូវចំណាយ ៣០០ រូពី (ស្មើ ៤ ដុល្លារ) សម្រាប់ ២ ដូស ។ ចំណែកក្រុមហ៊ុន Bharat Biotech ក៏កំពុងលក់វ៉ាក់សាំង Covaxin ទៅឲ្យអាជ្ញាធរសហព័ន្ធក្នុងតម្លៃ ១៥០ រូពីដូចគ្នាក្នុងមួយដូស ប៉ុន្តែគិត ៤០០ រូពីសម្រាប់ ២ ដូស ។

ចំណែកមន្ទីរពេទ្យឯកជនវិញកំពុងទិញវ៉ាក់សាំងតាមតម្លៃដែលកំណត់ដោយក្រុមហ៊ុនផលិតនីមួយៗ ពោល ៦០០ រូពី (ស្មើ ៨ ដុល្លារ) សម្រាប់វ៉ាក់សាំង Covishield ក្នុងមួយដូស និង ១,២០០ រូពី (ស្មើ ១៦ ដុល្លារ) សម្រាប់ Covaxin និង ៩៤៨ រូពី (ជិត ១៣ ដុល្លារ) សម្រាប់វ៉ាក់សាំង Sputnik V ។

កាលពីដើមខែនេះលោក Modi បាននិយាយថា “ទោះបីអ្នកក្រីក្រ វណ្ណៈទាប វណ្ណៈកណ្តាល ឬវណ្ណៈខ្ពស់ក៏ដោយ ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនេះ ត្រូវបានអនុវត្តនៅក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលឥណ្ឌា” ។

កន្លងមក រដ្ឋាភិបាលសហព័ន្ធបានផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃ ដល់បុគ្គលិកជួរមុខដូចជា វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកប៉ូលិស រួមជាមួយពលរដ្ឋដែលមានអាយុលើសពី ៤៥ ឆ្នាំ ខណៈដែលរដ្ឋាភិបាលរដ្ឋត្រូវទិញវ៉ាក់សាំងដោយខ្លួនឯងសម្រាប់ប្រជាជនក្នុងវ័យ ១៨ ឆ្នាំដល់ ៤៤ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Asia Nikkei

ចុចអាន ៖ អ្នកឆ្លងកូវីដសរុបនៅ ឥណ្ឌា កើនជិត ៣០ លាននាក់ ក្រោយរកឃើញថ្មី ៦០,៧៥៣ ករណី

ចុចអាន ៖ វ៉ាក់សាំងកូវីដថ្មីរបស់ ឥណ្ឌា មានប្រសិទ្ធភាព ៩០ភាគរយ និងតម្លៃថោក ២ ដូស មិនដល់ ៤ ដុល្លារផង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម