ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដថ្មីរបស់ឥណ្ឌា មានប្រសិទ្ធភាព ៩០ភាគរយ និងតម្លៃថោក ២ដូស មិនដល់ ៤ដុល្លារផង
វ៉ាក់សាំងផលិតនៅក្នុងប្រទេសឥណ្ឌារបស់ក្រុមហ៊ុន Biological E ត្រូវបានគេរំពឹងថា នឹងមានប្រសិទ្ធភាព៩០ភាគរយប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយទំនងនឹងក្លាយជាអាវុធ ក្នុងការប្រយុទ្ធជាមួយជំងឺរាតត្បាត។ នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់ នៅក្រុមប្រឹក្សារដ្ឋាភិបាល។

លោក NK Arora ប្រធានក្រុមការងារកូវីដ របស់ក្រុមប្រឹក្សា បាននិយាយថា វ៉ាក់សាំងនេះកំពុងឈានចូលក្នុងការសាកល្បងដំណាក់កាលទី ៣ ហើយអាចរួចរាល់នៅក្នុងខែតុលា។
លោកវេជ្ជបណ្ឌិត Arora និយាយថា វ៉ាក់សាំង Corbevax របស់ក្រុមហ៊ុន Biological E គឺស្រដៀងទៅនឹងវ៉ាក់សាំង Novavax ដែរ ដែលមានប្រសិទ្ធភាពជាង ៩០ ភាគរយប្រឆាំងកូវីដ ព្រមទាំងវីរុសបំប្លែងខ្លួន។

លោកវេជ្ជបណ្ឌិត Arora បានប្រាប់ទូរទស្សន៍ NDTV ថា “វ៉ាក់សាំង Novavax របស់វិទ្យាស្ថាន Serum គឺពិតជាគួរឲ្យរំភើបខ្លាំងណាស់។ កាលពីសប្តាហ៍មុន វាបានបង្កភាពភ្ញាក់ផ្អើល ព្រោះឥណ្ឌានឹងផលិតបានជិតមួយពាន់លានដូសក្នុងមួយឆ្នាំ។ វានឹងមានលក្ខណៈសាមញ្ញហើយថោកជាងមុន ជាមួយនឹងប្រសិទ្ធភាព ៩០ភាគរយ”។

វ៉ាក់សាំងឥណ្ឌាស្រដៀងគ្នានេះ ក៏កំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទី៣ដែរ នោះគឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Bio E។ វ៉ាក់សាំងទាំងនេះពិតជាគួរឲ្យរំភើបណាស់ ព្រោះយើងមានបទពិសោធកន្លងមកលើវេទិកាស្រដៀងគ្នានេះ។ ពួកគេមានសុវត្ថិភាពលើគ្រប់ក្រុមអាយុហើយមានប្រសិទ្ធិភាពខ្ពស់។ វ៉ាក់សាំងនេះ មានតម្លៃត្រឹម ៣.៣៩ដុល្លារប៉ុណ្ណោះ សម្រាប់២ដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ ទីបំផុត វៀតណាម ទទួលបានវ៉ាក់សាំងការពារកូវីដ ដែលផ្ដល់ដោយ ជប៉ុន ហើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ