ព័ត៌មានអន្ដរជាតិ
រន្ធត់ ទឹកទន្លេ Ganges ជន់ឡើងធ្វើឲ្យអណ្តែតសពកូវីដរាប់រយនៅឥណ្ឌា
ប្រជាពលរដ្ឋនៅតាមដងទន្លេ Ganges ប្រទេសឥណ្ឌាកំពុងភ័យខ្លាចពីការកើតមានជំងឺ និងបំពុលទឹកនៅពេលរដូវទឹកឡើងចូលមកដល់ប៉ុន្មានសប្តាហ៍នេះបានធ្វើឲ្យសពដែលកប់នៅមាត់ទន្លេបានអណ្តែងតាមទឹក។
ក្រុមគ្រួសារឥណ្ឌានៅភាគខាងជើង និងខាងកើតបានយកសពសាច់ញាតិរបស់ខ្លួនទៅដាក់ក្នុងទឹកទន្លេ ឬបញ្ចុះនៅមាត់ទន្លេ ដោយសារតែគ្មានលទ្ធភាពរៀបចំពិធីបុណ្យសពនៅកំឡុងពេលផ្ទុះកូវីដ-១៩ខ្លាំងពីខែមេសាដល់ខែឧសភា។
ប៉ុន្តែនៅពេលរដូវទឹកឡើងបានធ្វើឲ្យល្បឿនទឹកហូរខ្លាំងដែលមានចម្ងាយប្រមាណ២៥០០គីឡូម៉ែត្រតាមបណ្តោយទន្លេបានធ្វើឲ្យសាកសពដែលបានបញ្ចុះផុសអណ្តែតឡើង។
អាជ្ញាធរនៅទីក្រុង Allahabad ដែលទីក្រុងមួយដែលមានការគោរពសាសនាហិណ្ឌូជាកន្លែងមានប្រជាជនរាប់លាននាក់ទៅមើលការសម្តែងពិធីបុណ្យសពបាននិយាយថា សាកសពប្រហែលជា១៥០បានអណ្តែតតាមទឹកក្នុងរយៈពេល៣សប្តាហ៍កន្លងទៅត្រូវបានស្រងយកទៅបូជា។

ការរៀបចំពិធីបូជាសពនៅតាមមាត់ទន្លេត្រូវបានគេមើលឃើញរៀបចំគំនរឈរជាស្រេចសម្រាប់ចាំសពថ្មី។
មន្ត្រីបានប៉ាន់ស្មានថា សាកសពប្រហែលជា៦០០ត្រូវបានបញ្ចុះនៅមាត់ទន្លេ Ganges កំពុងពេលកូវីដផ្ទុះខ្លាំង។
ប៉ុន្តែអ្នកស្រុកជឿថា នេះគ្រាន់តែចំណែកមួយនៃចំនួនពិតប្រាកដប៉ុណ្ណោះ និងបារម្ភច្រើនទៀតអាចនឹងផុសចេញពីដីខ្សាច់តាមរយៈល្បឿនទឹកហូរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
អ្នកបើកទូក Sonu Chandel ដែលធ្វើការបូជាសពតាមទន្លេមានអារម្មណ៍តក់ស្លុតពេលឃើញក្រុមគ្រួសារយកសពសាច់ញាតិខ្លួនទៅបញ្ចុះនៅមាត់ទន្លេកាលពីពីរខែមុន។ ប៉ុន្តែពេលនេះអារម្មណ៍មិនសុខស្រួលបានកើតឡើងជាថ្មីនៅពេលទឹកទន្លេឡើង។
Chandel បាននិយាយថា ៖«ពិតជាក្រៀមក្រំខ្លាំងដែលឃើញពលរដ្ឋក្រីក្របញ្ចុះសពមនុស្សជាទីស្រឡាញ់នៅកន្លែងមិនសមរម្យ ប៉ុន្តែនៅពេលទឹកទន្លេបានឡើងក៏ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ថែមទៀត»។
«ខ្ញុំតែងភ័យខ្លាចបើកទូកបុកសពនៅលើទឹក»។ គាត់បានបន្ថែម។
កន្លែងកាន់សាសនាធំផ្សេងទៀតនៅភាគខាងជើងប្រទេសឥណ្ឌា ដូចជាទីក្រុង Varanasi ក៏កើតមានបញ្ហាបែបនេះដែរ។ អ្នកស្រុកភ័យខ្លាចថា បើមិនយកសពចេញទេ ហានិភ័យកាន់តែអាក្រក់ដែលធ្វើឲ្យបំពុលដល់ទឹកទន្លេក្លាយជាកន្លែងអាក្រក់បំផុតក្នុងពិភពលោក។
បុរសឈ្មោះ Dipin Kumar រស់នៅជិតទន្លេ Ganges បាននិយាយថា ៖«នេះ…អាចបង្កជាជំងឺដ៏គ្រោះថ្នាក់។ រដ្ឋាភិបាលត្រូវតែគិតបញ្ហានេះ ហើយមានតែពួកគេទេដែលអាចដោះស្រាយនេះ»។
ប៉ូលិស និងក្រុមការងារគ្រោះមហន្តរាយរដ្ឋឥឡូវនេះបានយាមល្បាតនៅតាមទឹកទន្លេដើម្បីស្វែងរកសពដែលអណ្តែត។ ពួកគេជិះទូកដើររកសព ហើយពេលខ្លះអ្នករកត្រីបានឃើញ។
ប៉ូលិសនិយាយថា ៖«ទឹកហូរលឿនខ្លាំងដែលធ្វើឲ្យមានការពិបាកស្វែងរកសពដែលអណ្តែតទឹក»៕
អត្ថបទ៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


