ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងជន់លិចទីក្រុង ញូវយ៉ក កន្លែងខ្លះទឹក មានកម្ពស់ត្រឹមចង្កេះ (មានវីដេអូ)
ភ្លៀងធ្លាក់ខ្លាំងលាយឡំផ្គររន្ទះ បានបណ្តាលឲ្យមានជំនន់ទឹកភ្លៀង ជន់លិចស្ថានីយ៍រថភ្លើងក្រោមដីនិងផ្លូវថ្នល់ជាច្រើនកន្លែងនៅក្នុងទីក្រុងញូវយ៉ក មុនពេលព្យុះត្រូពិក Elsa មកដល់នៅថ្ងៃសុក្រ (ត្រូវថ្ងៃសៅរ៍នៅកម្ពុជា)។

ភ្លៀងធ្លាក់ខ្លាំងលាយឡំផ្គររន្ទះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានបង្កឲ្យមានទឹកជំនន់ទឹកភ្លៀងនៅសង្កាត់ Manhattan និង Bronx ដែលទឹកកម្ពស់ត្រឹមចង្កេះ បានជន់លិចផ្លូវក្រោមដី និងជន់លិចកន្លែងជាច្រើនផ្សេងទៀត ស្របពេលចរាចរណ៍នៅលើដងផ្លូវដែលធ្លាប់តែមមាញឹក ត្រូវបានបញ្ឈប់។
ភ្លៀងក៏បានជំរុញឲ្យមានការព្រមានអំពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងព្យុះផ្គររន្ទះពីសេវាកម្មអាកាសធាតុជាតិផងដែរ។ យោងតាមទិន្នន័យរបស់សេវាកម្មអាកាសធាតុ បានឲ្យដឹងថា តំបន់មួយចំនួននៃទីក្រុងនេះ មានភ្លៀងធ្លាក់កម្រិតជិត ៧៦ ទៅ ៨៨ មីល្លីម៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍។

ទោះបីជាយ៉ាងណាក៏ដោយ ព្យុះ Elsa មិនទាន់ទៅដល់ ញូវយ៉ក នៅឡើយទេ នៅពេលទឹកជំនន់បានចាប់ផ្តើម ប៉ុន្តែព្យុះត្រូពិកនេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវទឹកភ្លៀងបន្ថែមទៀតដល់ទីក្រុងនេះ។
ប៉ូលិសនិយាយថា មនុស្សជាង ១២ នាក់ត្រូវបានជួយសង្គ្រោះចេញពីយានយន្ត ដែលបានជាប់នៅលើផ្លូវ Major Deegan Expressway ក្នុងសង្កាត់ Bronx ហើយផ្នែកខ្លះនៃផ្លូវ Harlem River Drive ក៏ត្រូវបានបិទជាបណ្តោះអាសន្នដោយសារទឹកជំនន់ផងដែរ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ USA Today
ចុចអាន៖ ស្ត្រីទីបី ចោទប្រកាន់អភិបាលក្រុងញូវយ៉កពីបទ បៀតបៀនកេរ្តិ៍ខ្មាស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


