ព័ត៌មានអន្ដរជាតិ
ស្ត្រីទីបី ចោទប្រកាន់អភិបាលក្រុងញូវយ៉កពីបទ បៀតបៀនកេរ្តិ៍ខ្មាស
យោងតាមកាសែត New York Times បានឲ្យដឹងថា ស្ត្រីម្នាក់ដែលបានជួបអភិបាលក្រុងញូវយ៉កលោក Andrew Cuomo ជាលើកដំបូងក្នុងពិធីមង្គលការមួយ បានចោទប្រកាន់គាត់ថា បានបៀតបៀនដោយប្រើកាយវិការមិនសមរម្យ។
អ្នកស្រី Anna Ruch អាយុ៣៣ឆ្នាំបានប្រាប់កាសែត The Times ថា លោកអភិបាលដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយការិយាល័យរបស់អគ្គរដ្ឋអាជ្ញា Tish James ពីបទបៀតបៀនអតីតជំនួយការពីររូបរួចទៅហើយនោះ បានដាក់ដៃលើខ្នងរបស់នាង។ បន្ទាប់មកលោកអភិបាលបានដាក់ដៃលើថ្ពាល់នាង ហើយសុំថើបនាងតែត្រូវនាងដកដៃចេញ។
ការអះអាងរបស់កាសែត The Times បានភ្ជាប់មកជាមួយនូវរូបថតរបស់អភិបាលដែលកាន់មុខរបស់អ្នកស្រី Ruch។ អ្នកស្រីបានប្រាប់កាសែតនេះថា នាងមានអារម្មណ៍ថា “មិនស្រួលនិងខ្មាស់អៀន”។
អ្នកស្រី Ruch មិនមែនជាបុគ្គលិករដ្ឋទេ ប៉ុន្តែអំពើមិនសមរម្យរបស់អភិបាលក្រុងអាយុ៦៣ឆ្នាំរូបនេះ ទំនងជាបង្កឲ្យមានការអំពាវនាវកាន់តែខ្លាំង ឲ្យលោកលាឈប់ពីតំណែង។
ការចោទប្រកាន់នេះបានកើតឡើង បន្ទាប់ពីស្ត្រី២នាក់បានចោទប្រកាន់លោក Andrew Cuomo ពីបទបៀតបៀនផ្លូវភេទ។
អតីតទីប្រឹក្សាសុខភាពអាយុ២៥ឆ្នាំនាង Charlotte Bennett បានប្រាប់កាសែត The New York Times ថា អភិបាលក្រុងបានបៀតបៀនកេរ្តិ៍ខ្មាសនាងកាលពីនាទិឃារដូវឆ្នាំ២០២០។
កាលពីថ្ងៃពុធ សប្តាហ៍មុន អតីតទីប្រឹក្សាឈ្មោះ Lindsey Boylan ក៏បាននិយាយដែរថា អភិបាលក្រុងនេះបានធ្វើទុក្ខបុកម្នេញផ្លូវភេទនាង នៅពេលនាងបម្រើការក្រោមរដ្ឋបាលរបស់លោកចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០១៨៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Politico
ចុចអាន៖ អភិបាលក្រុងញ៉ូវយ៉កលោក Andrew ត្រូវបានចោទប្រកាន់ពីបទយាយីផ្លូវភេទពីស្ត្រីទី២
ចុចអាន៖ រឿងស្មានមិនដល់! ជាប់ជយលាភីតាំងពីអាយុ១៦ឆ្នាំ ដល់អាយុ៧៩ឆ្នាំទើបទទួលបានលិខិតបញ្ជាក់
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»