ព័ត៌មានអន្ដរជាតិ
ប្រជាជនបារាំង ជិត ១លាននាក់ សម្រុកចុះឈ្មោះចាក់វ៉ាក់សាំង បន្ទាប់ពីប្រធានាធិបតី ប្រកាសរឹតត្បិតលើអ្នកមិនចាក់
កាលពីយប់ថ្ងៃចន្ទ មនុស្សជាង ៩០០,០០០ នាក់នៅប្រទេសបារាំង បានប្រញាប់ប្រញាល់ចុះឈ្មោះ សម្រាប់ការណាត់ជួបដើម្បីចាក់វ៉ាក់សាំង បន្ទាប់ពីប្រធានាធិបតីព្រមានថា ប្រជាជននឹងជួបប្រទះនូវការដាក់កម្រិតលើពួកគេ ប្រសិនបើពួកគេមិនមានលិខិតបញ្ជាក់សុខភាព ដែលបង្ហាញពីការវ៉ាក់សាំងឬការធ្វើតេស្តអវិជ្ជមានទេនោះ។

ស្របពេលបង្ហាញវិធានការដ៏ធំដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង លោក Emmanuel Macron បាននិយាយថា ការចាក់វ៉ាក់សាំង គឺមិនចាំបាច់ទេ សម្រាប់ប្រជាជនទូទៅនាពេលឥឡូវនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងនឹងផ្តោតលើអ្នកដែលមិនបានចាក់វ៉ាក់សាំង។
លោកប្រធានាធិបតីនិយាយថា បុគ្គលិកសុខាភិបាលត្រូវតែចាក់វ៉ាក់សាំង នៅត្រឹមថ្ងៃទី១៥ខែកញ្ញា បើមិនដូច្នោះទេ នឹងប្រឈមផលវិបាក។

លោក Stanislas Niox-Chateau ប្រធាន Doctolib ដែលជាគេហទំព័រធំបំផុតមួយរបស់ប្រទេស ដែលប្រើសម្រាប់ការណាត់ជួបចាក់វ៉ាក់សាំង បានប្រាប់វិទ្យុ RMC ថា មានចំនួនអ្នក ស្វែងរកវ៉ាក់សាំងក្នុងកម្រិតកំណត់ត្រា បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី។
លោក Niox-Chateau និយាយថា “មានទំនាក់ទំនង ៧.៥ លានដង នៅលើគេហទំព័រ Doctolib ក្នុងរយៈពេលត្រឹមពីរបីនាទី។ ប្រជាជនបារាំងជាង ៩០០,០០០ នាក់ បានណាត់ជួប ដើម្បីចាក់វ៉ាក់សាំងកាលពីម្សិលមិញ ដែលនេះជាចំនួនកំណត់ត្រា”។

លោក Macron បាននិយាយកាលពីថ្ងៃចន្ទថា លិខិតបញ្ជាក់សុខភាព ដែលតម្រូវឲ្យមាន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ឥឡូវនេះនឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ រាប់បញ្ចូលទាំងការចូលភោជនីយដ្ឋាន រោងភាពយន្តនិងរោងមហោស្រពផងដែរ។
វាក៏នឹងត្រូវតម្រូវឲ្យមាន ដើម្បីជិះរថភ្លើងនិងយន្តហោះរយៈចម្ងាយឆ្ងាយ ចាប់ពីដើមខែសីហាទៅផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ REUTERS
ចុចអាន៖ បារាំង លុបចោលការតម្រូវពាក់ម៉ាស និងបញ្ចប់បម្រាមគោចរមុនពេលកំណត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


