Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ទៅៗ វៀតណាម ប្រកាសយប់មិញ រកឃើញអ្នកឆ្លងកូវីដបំបែកកំណត់ត្រាថ្មី ជាង ៣ពាន់ករណីទៀត

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងកូវីដថ្មីចំនួន ១,៨៨៩ ករណីទៀត នៅ២៦ទីតាំងកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃ ឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មី ៣,៣៧៩ ករណី។

ករណីចំនួន ១,៣៩៩ ត្រូវបានរកឃើញនៅក្នុងទីក្រុង ហូជីមិញ ខណៈ Binh Duong មាន១២២ករណី, Dong Thap ៦៣ករណី, Dong Nai ៦០ករណី, Long An ៤១ករណី, Da Nang ៣៣ករណី, Ben Tre និង Phu Yen ៣០ករណីដូចគ្នា, Vinh Long និង Binh Thuan ១៧ករណីដូចគ្នា, Binh Phuoc ១៣ករណី, Hung Yen ១២ករណី, Can Tho ១១ករណី, Ninh Thuan ១០ករណី, ហាណូយ ៧ករណី, Soc Trang, Quang Ngai និង Khanh Hoa ៤ករណីដូចគ្នា, Bac Ninh និង Tra Vinh ៣ករណីដូចគ្នា, និង Binh Dinh, Ca Mau, Vinh Phuc, Lam Dong, Dak Lak និង Bac Giang ១ករណីដូចៗគ្នា។

ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសាមក ប្រទេសវៀតណាម បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ៣៧,២៣៧ ករណីនៅក្នុង ៥៨ខេត្តក្រុង។

បច្ចុប្បន្ន ទីក្រុងហូជីមិញ មានករណីឆ្លងខ្ពស់ជាងគេគឺ ២១,៤៩៣ករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ធ្ងន់ធ្ងរបំផុត! វៀតណាម រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រាថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម