ព័ត៌មានអន្ដរជាតិ
វៀតណាម ឈានដល់កម្រិតព្រួយបារម្ភ រកឃើញអ្នកឆ្លងថ្មីខ្ពស់បំផុត ជិត ១ម៉ឺនករណី
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងកូវីដថ្មីចំនួន ៣,៩៥០ ករណីទៀត កាលពីយប់ថ្ងៃសៅរ៍ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃ ឈានដល់កម្រិតបំបែកកំណត់ត្រាថ្មី ៩,២២៥ករណី។
ក្នុងចំណោមករណីពេលយប់ ទីក្រុង ហូជីមិញ រកឃើញអ្នកឆ្លងច្រើនជាងគេ ពោលគឺ ៣,៣២៦ករណី បន្ទាប់មកគឺខេត្ត Binh Duong (២៦២ករណី), Dong Nai (៩៩ករណី) និង Ba Ria-Vung Tau (៦៣ករណី)
ទីតាំងដែលរកឃើញការឆ្លងថ្មីផ្សេងទៀតមានដូចជា Dong Thap (៤៦ករណី), Can Tho (២៣ករណី), Ben Tre (៩ករណី), An Giang (៧ករណី), Hau Giang (៣ករណី), Ca Mau (២ករណី), Bac Lieu (២ករណី), Binh Thuan (៣១ករណី), Dak Lak (២៤ករណី), Binh Dinh (១២ករណី), Ninh Thuan (៨ករណី), Phu Yen (៥ករណី), Quang Ngai (៤ករណី), Dak Nong (៤ករណី), Quang Nam (៣ករណី), Lam Dong (២ករណី), Nghe An (២ករណី), Gia Lai (១ករណី), Thua Thien Hue (១ករណី), Hanoi (៤ករណី), Vinh Phuc (៣ករណី), Ha Nam (២ករណី) និង Ha Giang (២ករណី)។
ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន ២,០៤៧នាក់ បានជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ដោយធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនដល់ ១៧,៥៨៣នាក់។
គិតត្រឹមពេលនេះ ប្រទេស វៀតណាម បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ៨៧,១៤១ករណី នៅក្នុង ៦២ ខេត្តក្រុង ចាប់តាំងពីរលកថ្មីវាយប្រហារកាលពីចុងខែ មេសា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ VN Express
ចុចអាន៖ វិបត្តិកូវីដធ្ងន់ធ្ងរខ្លាំង! មន្ទីរពេទ្យនៅ ថៃ ប្រកាសរកអ្នកបរិច្ចាគឈាមសង្គ្រោះជីវិតបន្ទាន់
ចុចអាន៖ ខណៈកូវីដមិនស្រាកស្រាន្ត ទីក្រុង ហាណូយ ដាក់ការរឹតត្បិតមិនឲ្យជួបជុំគ្នានៅទីសាធារណៈលើសពី ២ នាក់
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង