ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមទទួលបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដពីប្រទេសមួយទៀត
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនឱសថជប៉ុនមួយបានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយក្រុមហ៊ុនវៀតណាម Vabiotech និង AIC ដើម្បីផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

លោក Nguyen Ngo Quang អនុប្រធានរដ្ឋបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបណ្តុះបណ្តាលនៅក្រសួងសុខាភិបាល បាននិយាយថា ក្រុមហ៊ុន Vabiotech និងក្រុមហ៊ុន AIC បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុន Shionogi & Company Ltd ក្នុងការផ្ទេរបច្ចេកវិជ្ជាដើម្បីផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។
បើយោងតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK បានឲ្យដឹងថា បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន Shionogi ដើម្បីផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ជប៉ុន ។ វាត្រូវបានគេប្រើដើម្បីបង្កើតប្រូតេអ៊ីនរីកធំនៃវីរុស ដើម្បីជួយសម្រួលដល់ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ នៅក្នុងខ្លួនមនុស្ស ។

ទន្ទឹមនោះ អ្នកតំណាងក្រុមហ៊ុន Shionogi កាលពីដើមខែនេះបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន អាចជាវ៉ាក់សាំងក្នុងស្រុកដំបូងគេរបស់ប្រទេសជប៉ុន ដែលត្រូវបានផលិត ។ ប្រសិនបើមានការយល់ព្រម ក្រុមហ៊ុនអាចផលិតបានប្រហែល ១២០ លានដូសក្នុងមួយឆ្នាំ បើទោះបីវ៉ាក់សាំងនេះ កំពុងស្ថិតក្នុងការសាកល្បងព្យាបាលនៅឡើយក៏ដោយ ។

បន្ថែមពីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសវៀតណាមទទួលបានកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងចំនួន ១៣០ លានដូសហើយ ហើយកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតផ្សេងទៀត លើកិច្ចព្រមព្រៀងសម្រាប់ការទទួលបានវ៉ាក់សាំងចំនួន ៤០ លានបន្ថែមទៀត ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ វៀតណាម បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៤.៧ លានដូសហើយ ហើយមនុស្សប្រហែល ៤២៣,០០០ នាក់បានទទួលការចាក់ពេញ ២ ដូស ខណៈប្រទេសនេះ មានគោលបំណងចាក់វ៉ាក់សាំងឲ្យបាន ៧០ ភាគរយនៃប្រជាជនចំនួន ៩៦ លាននាក់នៅឆ្នាំក្រោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


