Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង ៤ ប្រភេទ មនុស្សពេញវ័យគួរតែចាក់ ចៀសវាងហានិភ័យដែលប្រឈមនឹងការស្លាប់ធ្ងន់ធ្ងរ

បានផុស

នៅ

ទោះបីជាមនុស្សពេញវ័យ មានភាពស៊ាំខ្លាំងជាងកុមារ ប៉ុន្តែចំពោះជំងឺមួយចំនួន​ បើយើងធ្លាប់ចាក់វ៉ាក់សាំង កាលពេលនៅក្មេងក៏ដោយ ក៏កម្រិតនៃភាពស៊ាំបានថយចុះបន្តិចម្តងៗ រហូតលែងមានគ្រប់គ្រាន់សម្រាប់ការពារជំងឺ។ ជា​លទ្ធផល​វ៉ាក់សាំង​ថ្មី​ត្រូវ​បាន​គេ​រក​ឃើញ​ និង​មិនមែន​ជា​អ្វី​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​កុមារ​តូចៗ​ទេ។

លោក Kridakorn Kesornkham M.D អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ​មក​ពី​មជ្ឈមណ្ឌល​ Q House Lumpini នឹងប្រាប់​ពីវ៉ាក់សាំងអ្វីខ្លះ​ ដែលចាំបាច់សម្រាប់មនុស្សពេញវ័យ។

១ វ៉ាក់សាំង​កញ្ជ្រឹល (Measles-Mumps-Rubella Vaccine : MMR) 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ធម្មតា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​​កញ្ជ្រឹលចំនួន​ពីរ​ដង ​មិន​ចាំបាច់​ចាក់​ថ្នាំ​ម្ដង​ទៀតទេ ​ពីព្រោះ​កម្រិត​នៃ​ភាព​ស៊ាំ​គឺ​ខ្ពស់​ល្មម ​ដើម្បី​ការពារ​ជំងឺ​អស់​មួយ​ជីវិត។ ទោះជាយ៉ាងណាក៏ដោយ ​មនុស្ស​ពេញវ័យ​ដែល​មិន​ធ្លាប់​ទទួល​រង​ពី​ជំងឺ​នេះ​ពី​មុន ​រួម​ទាំង​អ្នក​ដែល​មិន​ធ្លាប់​ចាក់​វ៉ាក់សាំង​ ឬ​មិន​បាន​ទទួល​វ៉ាក់សាំង​ពីរ​ដង ​គួរ​តែ​ចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់​មួយ​ដង ​ជា​ពិសេស​ស្ត្រីដែល​មាន​អាយុ​បន្ត​ពូជ ​គួរ​តែ​ទទួល​វ៉ាក់សាំង​នេះ​យ៉ាងហោចណាស់​ម្ដង ​និង​ចៀសវាងមាន​ផ្ទៃពោះ​​រយៈពេល ៣ ខែ ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង។

២ វ៉ាក់សាំងជំងឺអុតស្វាយនិងរើម (Varicella Vaccine) 

គួរ​តែត្រូវបាន​ចាក់ទៅលើអ្នកដែលមិនធ្លាប់​ចាក់​វ៉ាក់សាំង ឬ​មិនដែល​មាន​ជំងឺ​អុតស្វាយ​ ឬ​ជំងឺ​រើម​ពីមុន​មក។ ស្ត្រី​ដែល​ដល់​​អាយុ​បន្ត​ពូជ​ គួរ​តែ​ចៀសវាង​ការ​មាន​ផ្ទៃពោះ​រយៈពេល ១ ខែ​ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច។ អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​នេះ ​គួរ​តែត្រូវបាន​ទទួល​ថ្នាំ​បង្ការ ​ក្នុងរយៈពេល ៧២ ម៉ោង​ បន្ទាប់​ពី​មាន​ការ​ប៉ះពាល់​ ដូច្នេះ​វា​អាច​ការពារ​បាន។ បើ​ទោះ​ជា​លើស​ពី ៥ ថ្ងៃ​ វា​មិន​អាច​ការពារ​ជំងឺ​បាន ​ប៉ុន្តែ​វា​អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​ នៃ​ជំងឺ​ទាំង​នេះ​បាន។

៣ វ៉ាក់សាំង​គ្រុន​ផ្ដាសាយ (Influenza Vaccine)

ជា​ធម្មតា​ជំងឺ​គ្រុន​ផ្ដាសាយ​ ជា​សះស្បើយ​នៅ​ក្នុង ៥ ទៅ៧ ថ្ងៃ​ ប៉ុន្តែ​ការ​ឆ្លង​មេរោគ​អាច​ធ្ងន់ធ្ងរ​ និង​យូរអង្វែង​ចំពោះ​មនុស្ស​ដែល​មាន​ភាព​ស៊ាំ​ទាប។ កុមារតូចៗ​ មនុស្ស​ចាស់ ​ស្ត្រី​មាន​ផ្ទៃពោះ ​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ​ជំងឺ​បេះដូង​រ៉ាំរ៉ៃ​ជា​ដើម​ អាច​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ។ ផល​វិបាក​នាំ​ឲ្យ​មាន​អត្រា​មរណភាព​ខ្ពស់។ ដូច្នេះ​ហើយ វ៉ាក់សាំងនេះ ត្រូវបានគេណែនាំ​ឲ្យ​ចាក់​រៀងរាល់​ឆ្នាំ ​ពីព្រោះ​ផ្ដាសាយ​តែង​ផ្លាស់ប្ដូរ​សំពាធ​រៀងរាល់​ឆ្នាំ​ ជា​ធម្មតា​នៅ​ក្នុង​រយៈពេល​ពីរ​រដូវវស្សា​និង​អំឡុង​រដូវ​រងារ។

៤ វ៉ាក់សាំង​ជំងឺ​រលាក​សួត (Pneumococcal Vaccine) 

ជំងឺ​រលាក​សួត​ ជា​បាក់តេរី​និង​ជា​មូលហេតុ​ចម្បង​នៃ​ជំងឺ​ឆ្លង ចំពោះ​មនុស្ស​ដែល​មាន​ភាព​ស៊ាំ​ទាប។ ជា​ពិសេស​ការ​ឆ្លង​មេរោគ​ផ្សេងៗ។

ជំងឺ​រលាក​សួត​ដែល​រាតត្បាត​ត្រូវ​បាន​គេ​ហៅ​ថា IPD បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​ចរន្តឈាម។ ចំពោះ​មនុស្ស​ពេញ​វ័យ​ ការ​ចាក់​វ៉ាក់សាំង​នេះ​គឺ​មាន​តែ​មួយ​ដង​ទេ ​ប៉ុន្តែ​ថ្នាំ​រំញោច​អាច​ត្រូវ​បាន​ចាក់​ម្ដង​ទៀត​ បន្ទាប់​ពី​ចាក់​លើក​ដំបូង​ក្នុងរយៈពេល ៣ទៅ៥ ឆ្នាំ។

ទោះ​យ៉ាង​ណា​ មុន​ទៅ​ចាក់​វ៉ាក់សាំង​ដូច​ដែល​បាន​រៀបរាប់​ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញវេជ្ជសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ។ ព្រោះ​បើ​យឺតយ៉ាវ​អាច​ប្រឈមនឹងស្លាប់ធ្ងន់ធ្ងរ​ ខណៈនេះ​ ការការពារ​ គឺប្រសើរ​ជាង​ព្យាបាល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ

ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់

ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម