Connect with us

KPT+

យុវវ័យដែលនៅលីវ នឹងទទួលបានអត្ថប្រយោជន៍ទាំង ១២ នេះក្នុងជីវិត

បានផុស

នៅ

មនុស្សស្រី ឬមនុស្សប្រុសដែលនៅលីវមួយចំនួន តែងតែទទួលរងសម្ពាធ ក៏ដូចការសួរដេញដោលឥតប្រយោជន៍ពីសង្គមខាងក្រៅ។ ពួកគេហាក់មានអារម្មណ៍ថា ជីវិត​ដូចជា​ខ្វះ​ភាព​ពេញលេញអ្វី​ម្យ៉ាង ទាំង​ចំពោះ​អ្នក​ដែល​មិន​ទាន់​រក​ឃើញ​ដៃគូ និង​អ្នក​ដែល​ឆ្លង​កាត់​ការ​បែក​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ ឆ្លងតាមរយៈការស្រាវជ្រាវ ក្នុងអត្ថបទ​ខាងក្រោម ​នឹង​បង្ហាញ​ថា​ការ​គិតបែបនោះគឺខុស​ទាំងស្រុង។ ដោយវាមានហេតុផលសំខាន់ៗទាំង១២ ដែលអ្នកគួរតែរីករាយ និងអបអរក្នុង​ជីវិត​នៅ​លីវ​របស់អ្នក។

១. សេរីភាព​ពេញលេញ បុរសនិង​ស្ត្រី​ដែល​នៅ​លីវ ត្រូវ​មាន​សិទ្ធ​សេរីភាព​រៀងៗខ្លួន។ អ្នក​នឹង​មាន​សេរីភាព​លេញលេញ ក្នុងការធ្វើអ្វីដែលអ្នកចង់ ដោយមិនចាំបាច់ ត្រូវខ្លាចថាដៃគូ​ម្ខាងៗ​នឹង​អន់ចិត្ត។ ម៉្យាង អ្នក​មិន​បាន​ក្លាយ​ជា មនុស្សយន្ត​របស់​អ្នកណា ដែល​គេ​ចង់​បញ្ជា​បាន​តាមចិត្ត ដោយសារ​ឥទ្ធិពល​នៃ​ក្ដី​ស្រឡាញ់។

. អ្នក​នឹង​រឹងមាំ​ខ្លាំង អ្នកនឹងមានភាពជឿជាក់លើ​ខ្លួនឯង​កាន់​តែ​ច្រើន ពីព្រោះ មិនចាំបាច់​ពឹងផ្អែក​លើនរណាម្នាក់​ក្នុងការធ្វើអ្វីមួយ។ វា​នឹង​ផ្ដល់​ភាព​រឹងមាំ​បន្តិច​ម្តងៗ រហូត​ដល់​អ្នក​ក្លាយ​ជា​មនុស្ស​ឯករាជ្យ មិន​ចាំបាច់​វេទនាចិត្ត ចាំ​សុំ​ជំនួយ​ពី​អ្នក​ផ្សេង។  ជាពិសេស សម្រាប់​យុវវ័យ​នៅ​វ័យ ២០ឆ្នាំ អ្នក​ពុំទាន់​គួរ​គិត​ពី​រឿង​ស្នេហាឡើយ ពីព្រោះ ក្រៅពីស្ថិតក្នុងវ័យក្មេងពេក វា​នៅ​មាន​រឿង​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​អ្នក​ត្រូវ​រៀន​សូត្រ។

. មើល​ឃើញ​តម្លៃ​របស់​ខ្លួន​ច្រើន​ជាង​មុន ជាការពិតណាស់ អ្នកគួរតែ​ផ្តល់​អាទិភាព​ចម្បង​សម្រាប់​ខ្លួនឯង​មុន​នរណាៗ​ទាំងអស់ ហើយ​នេះ​មិនមែន​ជា​រឿង ដែល​អាត្មានិយម​ទេ។ អ្នក​ជា​ស្ថាបនិក​ដែល​​កាច់​ចង្កូត​នាំផ្លូវ​នៅ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន។ ដូចនេះ ជោគវាសនា​ទាំងមូល ទាមទារ​ការ​ទទួលខុស​ត្រូវរបស់អ្នក​ស្ទើ​ទាំងស្រុង។ មួយវិញទៀត ពេលដែលអ្នកមានពេល​សម្រាប់​ខ្លួនឯង​កាន់តែច្រើន អ្នកនឹងរៀនស្វែងយល់ ក៏ដូចជា អភិវឌ្ឍ​ខ្លួនឯង​បាន​ទាំងស្រុង។

. ប្រឈម​នឹង​បញ្ហា​ស្នេហា និង​អារម្មណ៍​ខូចចិត្ត​កាន់​តែ​ទាប នៅពេលអ្នក​នៅលីវ អ្នកនឹងមិនជួបបញ្ហាខាង​អារម្មណ៍​ច្រើន ចូល​មក​ក្នុង​ជីវិត​នោះទេ។ ការ​ឈ្លោះ​ប្រកែក​គ្នា សេចក្ដី​ឈឺចាប់​អន់ចិត្ត ភាព​តានតឹង ដែលគូស្នេហ៍​ភាគច្រើន​ប្រឈមដាក់គ្នា​ជាមួយដៃគូម្ខាងៗ​នឹងមិន​មានវត្តមាន​ឱ្យ​អ្នក​ឈឺក្បាលឡើយ។ ដោយពេលខ្លះ គ្រាន់តែជីវិត និងបញ្ហាផ្ទាល់ខ្លួន មានភាពស្មុគស្មាញណាស់ទៅហើយ។ ជាពិសេស អ្នកមិនចាំបាច់ តាមដានសកម្មភាពរបស់ដៃគូអ្នកនៅលើបណ្តាញសង្គម ថាគេគិតអ្វីខ្លះចំពោះអ្នក នោះទេ។

. ទំនួលខុសត្រូវតិច ចំណែកឯ រឿងមួយទៀតនោះ គឺថាអ្នកនឹងមានទំនួលខុសត្រូវតិចជាងមុន ដូចជា ការជូនទៅញាំអី ទៅសាសារៀន ទៅការិយាល័យធ្វើការជាដើម។ ទន្ទឹមនឹងនេះ អ្នកនឹងមិនចាំបាច់ ផ្ញើសារជារៀងរាល់ថ្ងៃ រាល់វេលា ដូចជា “ អរុណសួស្តី៉” នៅពេលភ្ញាក់ពីដេក  “រាត្រីសួស្តី” រៀងរាល់ពេលចូលគេង។

៦. មាន​ពេល​ផ្ដោត​អារម្មណ៍​បាន​ល្អ សេចក្តីស្នេហាមិនមែនមានតែភាពផ្អែមល្ហែមរហូតនោះទេ។ ពេលខ្លះ គូស្នេហ៍មួយចំនួន ក៍ប្រឈមទៅនឹងជម្លោះ ប្រតាយប្រតប់គ្នា ដែលធ្វើឱ្យ​ពួកគេ​បាត់បង់​ការ​ផ្តោត​អារម្មណ៍​ទៅ​ធ្វើអ្វី​ផ្សេងទៀត។ រីឯ អ្នកដែលនៅលីវ អ្នកនឹង​ផ្តោត​អារម្មណ៍បានយ៉ាងល្អ ដោយសារ​គ្មាន​ការ​រំខាន ឬត្រូវរកនឹកវិធីដោះស្រាយបញ្ហាស្នេហា នៅពេលអ្នកធ្វើការ និង​ទៅ​សាលារៀន ជាដើម។ អ្នកមាន ទាំងពេលវេលា និងកម្លាំងចិត្តច្រើនក្នុងការផ្តោតលើគោលដៅ និង​តម្រូវការ​ផ្ទាល់ខ្លួន។

៧. មិនមានបញ្ហារឿងទំនុកចិត្ត ការពិតដែលមិនអាចប្រកែកបាននោះ គឺ​ថា បើសិន​ជាអ្នកមានទំនាក់ទំនងស្នេហា អ្នកនឹងមានបញ្ហាជឿទុកចិត្តគ្នាជានិច្ច តិច ឬច្រើន អាស្រ័យ​តាម​នោះ។ ជាសំណាង​ល្អ ចំពោះអ្នកនៅលីវ អ្នកអាច​ចៀស​ផុតពីបញ្ហាទាំងនោះបាន ជាមួយ​ជីវិតគ្មាន​កង្វល់​រឿង​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ។

. សល់លុយ ជាទូទៅ នៅ​ពេលដែលស្ថិតក្នុងទំនាក់ទំនងស្នហា វាតែងតម្រូវឱ្យមានការណាត់​ជួប​គ្នា​ទៅ​តាម​ចំណង់ចំណូលចិត្ត និងលទ្ធភាពរបស់ដែគូម្ខាងៗ។ ជាពិសេស រាល់ពេលគម្រប់ខួប​ស្នេហា ម្តងៗ ដែល​ភាគី​ខាង​ប្រុស​ភាគ​ច្រើនជាអ្នកចេញលុយ ពេល​ញាំអីជាមួយមិត្តស្រី។ ដូច្នេះ បើ​អ្នក​នៅលីវ អ្នក​នឹង​មាន​ពេល​ទំនេរ​ច្រើន អាច​សន្សំ​ប្រាក់​បន្ថែម ចៀសវាង​ពី​ការ​ដាច់​លុយ ឬបំណុល ក៏​ថា​បាន។

.​ មាន​ពេលវេលា​ច្រើន​ជាមួយ​គ្រួសារ និង​មិត្តភ័ក្ដិ

នៅពេលដែលអ្នកមានមិត្តស្រី ឬ​មិត្តប្រុស ពិភពលោករបស់អ្នក​ហាក់ដូចជាវិលជុំពួកគេ។ ពេលខ្លះ អ្នក​អាច​នឹង​ភ្លេច​ចំណាយ​ពេលវេលា ជាមួយ​អ្នក​មានគុណ មិត្តភ័ក្ដិ បងប្អូន ដែល​ជា​អ្នក​គាំទ្រ​ដំបូង​របស់អ្នក។ ហើយការនៅលីវអាចផ្តល់ឱ្យ​អ្នកនូវពេលវេលាបន្ថែមទៀត ដើម្បី​កសាង​មិត្តភាព និង​ទំនាក់ទំនង​ជាមួយគ្រួសារ កាន់​តែ​ប្រសើរ​ជាង​មុន។

១០. មិនចាំបាច់ពន្យល់រៀបរាប់ច្រើន អ្នកមិនចាំបាច់ឈ្លោះជាមួយនរណាម្នាក់ជាមួយហេតុផលផ្ទាល់ខ្លួន ដូចជា ហេតុអ្វីចូលគេងយប់ជ្រៅម៉្លេះ? ហេតុអ្វីមិនផ្ញើសារ ឬក៏ចំណាយពេលជាមួយ​មិត្តភក្តិយូរ​យ៉ាងនេះ? ដោយអ្នកមិនបាច់រកលេស ដោះសារច្រើន ដើម្បីរក្សាទំនាក់ទំនងរបស់អ្នក។ ជាពិសេស ជីវិតនៅលីវ ជារឿងដែលងាយស្រួលបំផុតនៅក្នុងពិភពលោកនេះ។

១១. មានពេលផ្ទាល់ខ្លួនកាន់តែច្រើន អ្នកអាចធ្វើដំណើរបានគ្រប់ពេលវេលា ទៅកន្លែងដែលអ្នកចង់ ដោយមិនចាំបាច់សុំការអនុញ្ញាត ឬមានអារម្មណ៍ថាទើសទាល់ឡើយ។ ជាការពិត ការចំណាយពេលវេលាសម្រាប់ខ្លួនឯង ជួយឱ្យអ្នកស្វែងយល់នូវអ្វីដែលសំខាន់ៗក្នុងជិវិតផ្ទាល់ខ្លួន។

១២. មានឱកាសច្រើនក្នុងការជ្រើសរើសដៃគូដែលល្អ អត្ថប្រយោជន៍ដ៏ធំធេងសម្រាប់អ្នកនៅលីវ គឺអាចណាត់ជួប ឬស្គាល់នរណាម្នាក់គ្រប់ពេលវេលា។ ការធ្វើបែបនេះ ផ្តល់ឱកាសច្រើនក្នុងការស្វែងរកនរណាដែលល្អ យល់ចិត្ត និងមានចិត្តស្មោះ យ៉ាងពិតប្រាកដ ចំពោះអ្នក។ ចៀសវាងការរើសមនុស្សខុស ដោយសារភាពប្រញាប់ប្រញាល់របស់អ្នក ព្រោះថាអ្វីៗនឹងមកដល់ បើសិនជាអ្នកចេះរង់ចាំប្រកបដោយភាពវៃឆ្លាត៕

ប្រែសម្រួល៖ លីលី

ចុចអាន៖ឥរិយាបថ ៥ របស់បុរស បញ្ជាក់ថា គេស្រលាញ់នាងពិត មិនមែនលេងសើច

ចុចអាន៖៥ វិធី ដើរចេញពីស្នេហាតែម្ខាង ដែលយើងគិតថា មិនអាចទៅរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម