ព័ត៌មានអន្ដរជាតិ
ជប៉ុន ឲ្យយុវជនត្រូវទៅចាក់វ៉ាក់សាំងកូវីដដាច់ខាត ក្រោយផ្ទុះរលកឆ្លងថ្មី មិនធ្លាប់មានក្នុងប្រទេស
ក្រោយរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសជប៉ុន បានរកឃើញអ្នកឆ្លងថ្មីក្នុងរយៈពេល ២៤ ម៉ោងមិនធ្លាប់មាន លើករណីថ្មីជាង ១ម៉ឺនករណី ចាប់តាំងពីវីរុស SARS-CoV-2 បានចាប់ផ្ដើមនៅដើមឆ្នាំ ២០២០ ។

ខណៈនេះដែរ រដ្ឋាភិបាលជប៉ុន ក៏កំពុងញាប់ដៃញាប់ជើង អំពាវនាវឲ្យយុវវ័យនៅក្នុងប្រទេស ត្រូវមកចាក់វ៉ាក់សាំងកូវីដឲ្យបានគ្រប់គ្នាៗផងដែរ។ ដោយសារតែមនុស្សមួយក្រុមនេះ តែងចំណាយពេលក្រៅផ្ទះច្រើនជាងមនុស្សចាស់ ហើយមនុស្សវ័យក្មេងនាពេលថ្មីៗនេះ ក៏បានឆ្លងមេរោគច្រើនជាងក្រុមមនុស្សផ្សេងទៀតដែរ។
លោក Taro Konoរដ្ឋមន្ត្រីក្រសួងកែទម្រង់វ៉ាក់សាំងនិងកំណែទម្រង់បទប្បញ្ញត្តិ បាននិយាយថា អត្រាចាក់វ៉ាក់សាំងរបស់ជប៉ុនគឺ ១ លានដូសក្នុងមួយថ្ងៃ ប៉ុន្តែវានៅតែមិនសំខាន់ដូចការលើកទឹកចិត្តមនុស្សដែលមានអាយុពី ២០ទៅ ៣៩ ឆ្នាំឲ្យមកចាក់វ៉ាក់សាំងឡើយ។
ដោយឡែកកាលពីថ្ងៃពុធ ទិន្នន័យ ២៦,៣% នៃចំនួនប្រជាជនជប៉ុន ដែលបានមកទទួលវ៉ាក់សាំងចំនួនពីរដងប៉ុន្តែ ៧០ ភាគរយ នៃពួកគេ គឺជាអ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំប៉ុណ្ណោះ។

ស្របគ្នានេះដែរ ព័ត៌មានពីក្រសួងសុខាភិបាលការងារនិងសុខុមាលភាពរបស់ជប៉ុន បានបង្ហាញពីតួលេខអ្នកឆ្លងក្នុងប្រទេសកើនដល់ ៨៩២,២៩៣ ករណី ស្លាប់ ១៥,១៦០ ករណី និងជាសះស្បើយ ៨២៧,៣៧២ នាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមហ៊ុនឱសថមួយរបស់ ជប៉ុន ចាប់ផ្តើមធ្វើតេស្តថ្នាំគ្រាប់ព្យាបាលកូវីដ
ចុចអាន៖ខណៈនេះ ជប៉ុន ជួបព្យុះត្រូពិក និងកំពុងបង្កឲ្យមានការបាក់ដីនៅតំបន់រៀបចំការប្រកួតអូឡាំពិក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


