Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងការពារការឆ្លងកូវីដ ២២ លានករណី និងការស្លាប់ ៦០,០០០ នាក់ នៅ អង់គ្លេស

បានផុស

នៅ

យោងតាមតួលេខថ្មី​ ពីសេវាសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ប្រទេសអង់គ្លេស បានការពារការឆ្លងប្រមាណ ២២ លានករណី និងការស្លាប់ ៦០,០០០ នាក់។

ស្របពេលជាមួយគ្នានោះដែរ វ៉ាក់សាំង ត្រូវបានគេប៉ាន់ប្រមាណថា បានបញ្ចៀសដោយផ្ទាល់នូវការចូលព្យាបាលក្នុងមន្ទីរពេទ្យចំពោះមនុស្សជាង ៥២,៦០០ នាក់។

តួលេខនេះ ត្រូវបានគេដកស្រង់មកត្រឹមថ្ងៃទី២៣ខែកក្កដា និងផ្អែកលើគំរូរបស់ សេវាសុខភាពសាធារណៈអង់គ្លេស និងសាកលវិទ្យាល័យ Cambridge។

ចំណែកការប៉ាន់ស្មានពីមុន គិតត្រឹមថ្ងៃទី៩ខែកក្កដាបានបង្ហាញថា ការស្លាប់ប្រហែល ៣៧,០០០នាក់និងការឆ្លង ១១,០០០,០០០ ត្រូវបានរារាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ អ៊ីស្រាអែល នឹងចាក់វ៉ាក់សាំងដូសទី ៣ ដល់ប្រជាជនចំណាស់អាយុ ៦០ ឆ្នាំឡើងទៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម