ព័ត៌មានអន្ដរជាតិ
អ្នកជំនាញអង់គ្លេសរកឃើញផ្ទះរបស់ព្រះយេស៊ូ
ផ្ទះពីកុមារភាពរបស់ព្រះយេស៊ូគ្រិស្តត្រូវបានគេរកឃើញ បន្ទាប់ពីការសិក្សារបស់អង់គ្លេសរយៈពេល ១៤ ឆ្នាំនៅទីក្រុង Nazareth ប្រទេសអ៊ីស្រាអែល ។
សាស្រ្តាចារ្យផ្នែកបុរាណវិទ្យាលោក Ken Dark ជឿជាក់ថា បុត្រានៃព្រះ អង្គនេះបានធំឡើងនៅក្នុងផ្ទះមួយដែលបានថែរក្សាយ៉ាងល្អនាសតវត្សរ៍ទី ១ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ។ គាត់បាននិយាយថា ផ្ទះដ៏ធំមួយនៅឯតំបន់ Sisters of Nazareth Convent ត្រូវបានសាងសង់ដោយជាងឈើធ្វើពីថ្មកំបោរដោយព្រះបិតារបស់ទ្រង់ព្រះនាម Joseph ។

កាសែត The Times បានរាយការណ៍ថា ការសិក្សារបស់សាកលវិទ្យាល័យ Reading University បានបង្ហាញពីកាំជណ្ដើរថ្មដែលនៅមានសភាពរស់រវើករហូតមកដល់សព្វថ្ងៃ ។ ការវិភាគផ្នែកបុរាណវិទ្យារបស់គាត់ក៏បានបង្ហាញថា ផ្ទះនេះប្រហែលជាមានបន្ទប់ផ្ទាល់ដី និងដំបូលរាបស្មើ ។
លោកសាស្ត្រាចារ្យ Dark បានបង្ហាញពីរបកគំហើញរបស់គាត់នៅក្នុងសៀវភៅមួយ បន្ទាប់ពីការសិក្សាស្រាវជ្រាវរយៈពេល ១៤ ឆ្នាំនៅឯកន្លែងនោះ ។ គាត់បាននិយាយថា សិល្បៈហត្ថកម្មដ៏អស្ចារ្យ និងការយល់ដឹងអំពីរចនាសម្ព័នថ្មគឺស្របជាមួយផ្ទះដែលត្រូវបានសាងសង់ និងជាកម្មសិទ្ធិរបស់ជាងឈើ ។

សាស្រ្តាចារ្យផ្នែកបុរាណវិទ្យា និងប្រវត្តិវិទ្យានិយាយថា ប្រាសាទ ឬផ្ទះទាំងនេះត្រូវបានអ្នកបុរាណវិទូទុកចោលថាមិនមែនជាផ្ទះរបស់ព្រះយេស៊ូ តាំងពីទសវត្សឆ្នាំ ១៩៣០ ខណៈពួកគេត្រូវបានជីកនៅសតវត្សរ៍ទី ១៩ ។
ប៉ុន្តែឥឡូវនេះលោកសាស្ត្រាចារ្យ Dark បានរកឃើញរូងថ្មនេះនៅសតវត្សរ៍ទី ៤ ។ វាត្រូវបានបង្កើតឡើងនៅពេលដែលគ្រិស្តសាសនាត្រូវបានគេយកមកធ្វើជាសាសនារបស់រដ្ឋនៃចក្រភពរ៉ូម៉ាំងដែលបន្ទាប់មកគ្រប់គ្រងតំបន់នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៦ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


