ព័ត៌មានអន្ដរជាតិ
ប្រជាជនឥណ្ឌូណេស៊ីភាគច្រើន ចង់ចាក់វ៉ាក់សាំងកូវីដណាស់ តែគ្មានថ្នាំចាក់ឲ្យ
ប្រជាជនឥណ្ឌូណេស៊ីភាគច្រើន បានលើកឡើងពីការខ្វះវ៉ាក់សាំងថា ជាមូលហេតុដែលពួកគេមិនចាក់ថ្នាំបង្ការជំងឺកូវីដ-១៩បាន។
ក្នុងចំណោមអ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំង, ៨០ភាគរយនិយាយថា ពួកគេកំពុងរង់ចាំការហៅទៅចាក់ កំពុងរង់ចាំវ៉ាក់សាំងមកដល់ ឬមិនអាចទទួលការចាក់ថ្នាំបង្ការដោយសារហេតុផលផ្សេងទៀត រួមមានដូចជាស្ថានភាពសុខភាពឬកង្វះការដឹកជញ្ជូនជាដើម។
នៅក្នុងការស្ទង់មតិកាលពីខែកក្កដា ដែលធ្វើឡើងដោយទីភ្នាក់ងារស្ថិតិបានបង្ហាញថា ៤,២ភាគរយទៀតនិយាយថា ពួកគេសង្ស័យអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងខណៈ ១៥,៨ភាគរយ ព្រួយបារម្ភអំពីផលរំខានក្រោយការចាក់។
ប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទីបួននៅលើពិភពលោកមួយនេះ កំពុងព្យាយាមពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ខណៈវីរុសកូវីដ បានសម្លាប់ប្រជាជនរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
បច្ចុប្បន្ន ឥណ្ឌូណេស៊ី ឈរនៅលើទីកំពូល ជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដប្រចាំថ្ងៃច្រើនបំផុតលើពិភពលោក។
ប្រហែល៨ភាគរយ នៃប្រជាជនឥណ្ឌូណេស៊ី បានទទួលវ៉ាក់សាំងគ្រប់ដូស។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងចាក់វ៉ាក់សាំងឲ្យបាន ២.៥លានដូសក្នុងមួយថ្ងៃ នៅខែសីហានិងខែកញ្ញា ហើយរំពឹងថា រដ្ឋធានីហ្សាការតានិងតំបន់ទេសចរណ៍កោះបាលី នឹងចាក់បាន ១០០ភាគរយ នៅត្រឹមចុងខែនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ទេថា ការចាក់នេះ គឺជាការចាក់មួយដូសឬពីរដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ខុសគ្នាដាច់! រោគសញ្ញា Delta ចំពោះអ្នកចាក់វ៉ាក់សាំងហើយ និងអ្នកមិនទាន់ចាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


